Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរនៅ ចិន ម្នាក់ បោះកាក់ចូលម៉ាស៊ីនយន្តហោះ បួងសួងសុំសេចក្តីសុខ

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃសុក្រទី៨ខែមីនា, ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern ត្រូវពន្យារពេលជាង៤ម៉ោង បន្ទាប់ពីអ្នកដំណើរម្នាក់ បោះកាក់ជាច្រើន ចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខនិងសំណាងល្អ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកើតឡើងតាំងពីថ្ងៃទី៦ខែមីនាមកម្ល៉េះ ពោលគឺដើមឡើយ ជើងហោះហើរ CZ8805 គ្រោងចេញដំណើរពីទីក្រុង Sanya ទៅកាន់ទីក្រុងប៉េកាំង នៅម៉ោងប្រហែល១០ព្រឹក ប៉ុន្តែយន្តហោះ ​មិន​អាច​ចេញ​ដំណើរ​បានទេ ​រហូត​ដល់​ម៉ោង​២​រសៀលឯណោះ ក្រោយ​អ្នក​បម្រើ​លើ​យន្តហោះ​ដឹង​ថា មានអ្នក​ដំណើរ​ម្នាក់​បាន​បោះ​កាក់​ចូល​ក្នុង​ម៉ាស៊ីន។

ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន, CNN រាយការណ៍ថា នៅពេលត្រូវបានសាកសួរ អ្នកដំណើរក៏សារភាពថា គាត់ពិតជាបោះកាក់៣ទៅ៥កាក់ចូលទៅក្នុងម៉ាស៊ីន ដើម្បីបួងសួងសុំសំណាងល្អមែន។ ដើម្បី​ធានា​សុវត្ថិភាព អាកាសយានិកបាន​ពិនិត្យ​ម៉ាស៊ីន ហើយក៏​រក​ឃើញកាក់ ខណៈបុរសរូបនោះ ត្រូវបានប៉ូលិសឃាត់ខ្លួន។

(រូបថត៖ EPA)

នៅក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ប្រទេសចិន, ក្រុមហ៊ុនអាកាសចរណ៍ China Southern បានព្រមានថា ការបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ មិនត្រឹមតែជាទង្វើអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ផងដែរ ហើយនឹងត្រូវទទួលទណ្ឌកម្ម ចៀសមិនរួច។

សូមបញ្ជាក់ នេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកដំណើរបោះកាក់ចូលម៉ាស៊ីនយន្តហោះដើម្បីសុំសេចក្តីសុខ តួយ៉ាងកាលពីឆ្នាំមុន ហេតុការណ៍ដូចគ្នា បានកើតឡើងលើជើងហោះហើររបស់ក្រុមហ៊ុនដដែលនេះ នៅក្នុងទីក្រុងក្វាងចូវ។ ចំណែកក្នុងឆ្នាំ២០២១ ជើងហោះហើររពី Weifang និង Haikou ត្រូវបានលុបចោល នៅពេល កាក់ជាច្រើនដែលរុំដោយក្រដាសក្រហម ត្រូវបានរកឃើញនៅលើវាលយន្តហោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ United Airlines ឆេះម៉ាស៊ីន ខណ:កំពុងហោះលើអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម