ព័ត៌មានអន្ដរជាតិ
ក្មេងជំទង់ចិន វ័យ១៦ឆ្នាំ មានដុំសាច់ក្នុងខួរក្បាល ដោយសារតែផឹកទឹក៩លីត្រក្នុងមួយថ្ងៃ
ការផឹកទឹកជាប្រចាំគឺជាទម្លាប់ដ៏ល្អ ប៉ុន្តែទន្ទឹមនឹងនោះ ការផឹកទឹកច្រើនពេកក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។ ជាឧទាហរណ៍ ក្នុងករណីក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់នៅទីក្រុង Guangzhou ប្រទេសចិន ដែលមានទម្លាប់ផឹកទឹក ៩លីត្រក្នុងមួយថ្ងៃ គាត់បានបាត់បង់ការចងចាំរយៈពេលខ្លី ហើយបន្ទាប់ពីពិនិត្យរួចក៏រកឃើញថា ទទួលរងពីដុំសាច់ខួរក្បាល។
គេហទំព័របរទេស sohu បានរាយការណ៍ថា ថ្ងៃមួយក្នុងអំឡុងពេលសម្រាករដូវក្តៅឆ្នាំ ២០២១ គ្រួសាររបស់ក្មេងជំទង់ឈ្មោះ Young បានចាប់ផ្តើមកត់សម្គាល់រោគសញ្ញាមិនធម្មតា។ ដោយសារតែក្មេងជំទង់ម្នាក់នេះអាចផឹកទឹកបាន ១៨លីត្រក្នុងរយៈពេល ២ ថ្ងៃ គ្រួសារមានការព្រួយបារម្ភជាបឋមថា វាអាចជាសញ្ញានៃបញ្ហាសុខភាពទាក់ទងនឹងជំងឺតម្រងនោម ឬជំងឺទឹកនោមផ្អែម។ ប៉ុន្តែនៅពេលដែលលទ្ធផលតេស្តចេញមកធម្មតា។ ដូច្នេះ គាត់មិនបានទទួលការព្យាបាលបន្ថែមទៀតទេ។

ក្រោយមកនៅខែតុលា ឆ្នាំ ២០២២ ក្មេងប្រុសនេះបានចាប់ផ្តើមបង្ហាញអាកប្បកិរិយាខុសប្រក្រតីម្តងទៀត។ គាត់ងាយនឹងឆាប់ខឹង។ ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលជំងឺបាក់ទឹកចិត្តដែលតែងតែកើតឡើងជាមួយក្មេងជំទង់ ប៉ុន្តែនៅទីបំផុត រោគសញ្ញាមិនបានប្រសើរឡើងទេ។ លើសពីនេះទៅទៀត វាកាន់តែធ្ងន់ធ្ងរជាងពេលមុនទៅទៀត ជារឿយៗក្មេងប្រុសនេះតែងតែឃើញរូបភាពបំភាន់ជាញឹកញាប់ ហើយតែងតែដួលនៅពេលដើរជានិច្ច។
រហូតមកដល់ខែមីនា ឆ្នាំ ២០២៣ គ្រូពេទ្យបានរកឃើញដុំសាច់មួយនៅក្នុងតំបន់ខួរក្បាល ដោយមានការសង្ស័យថា វាអាចជាដុំសាច់ដែលកើតចេញពីជាលិកាខួរក្បាល (Gliomas) ដុំសាច់នោះត្រូវបានវះកាត់យកចេញ។ ការធ្វើរោគវិនិច្ឆ័យរោគវិទ្យាគឺ Germinoma បន្ទាប់ពីនោះស្ថានភាពរបស់គាត់ចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន។ ការចងចាំក្លាយជាខ្លី ទំងន់រាងកាយកើនឡើងពី ៥០គីឡូក្រាមទៅ ៧០ គីឡូក្រាម។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារបានបញ្ជូនក្មេងប្រុសនេះទៅព្យាបាលនៅមន្ទីរពេទ្យខួរក្បាល Guangdong Sanjiu ។ នៅខែឧសភាឆ្នាំ ២០២៣ ហើយការពិនិត្យម្តងហើយម្តងទៀតបានរកឃើញសន្ទស្សន៍ gonadotrophin ដែលជាអរម៉ូន glycoprotein ពីក្រពេញភីតូរីសផ្នែកខាងមុខរបស់មនុស្សត្រូវបានកើនឡើងយ៉ាងខ្លាំង។ ដូច្នេះហើយ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យលើក្មេងប្រុសមានដុំសាច់កោសិកាមេជីវិតចម្រុះ។ ដុំសាច់កោសិកាដែលកើតឡើងម្តងទៀត រួមជាមួយនឹងជំងឺនៃប្រព័ន្ធ endocrine, ការឆ្លងមេរោគសួត, គ្រុនក្តៅ, ហើម និងឆាប់ខឹង ការព្យាបាលដោយប្រើគីមី ត្រូវធ្វើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើមិនដូច្នោះទេវាអាចរីករាលដាល ធ្វើឲ្យរូបគេស្លាប់បាន។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានការយល់ព្រមពីគ្រួសារ ក្មេងជំទង់រូបនេះ បានទទួលការព្យាបាលដោយវិទ្យុសកម្មចំនួន ៤ ដង ហើយសីតុណ្ហភាពរាងកាយ និងអារម្មណ៍របស់គាត់មានស្ថិរភាព។ វេជ្ជបណ្ឌិតបានកំណត់ថាដុំសាច់របស់ ក្មេងប្រុសឈ្មោះ Young បានរីកធំ បង្រួម ឬលុកលុយអ៊ីប៉ូតាឡាមូសរបស់គាត់។ នេះបណ្តាលឲ្យមានរោគសញ្ញា hypothalamus ជាច្រើន រួមទាំងជំងឺ polydipsia និងរោគសញ្ញាជាច្រើនទៀត។ ដោយហេតុផលនេះហើយទើបគេសន្មតថា ហេតុផលសម្រាប់ការផឹកទឹក ៩ លីត្រក្នុងមួយថ្ងៃគឺមកពីអ៊ីប៉ូតាឡាមូសកាន់តែកើនឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ