Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមចោរនៅ នីហ្សេរីយ៉ា ចាប់ពង្រត់ក្មេងៗសិស្សសាលាជិត ៣០០ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានក្មេងសិស្សសាលាចំនួន ២៨៧ នាក់ដែលភាគច្រើនអាយុ ៨ ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងចាប់ពង្រត់ ក្រោយការវាយឆ្មក់ចូលសាលារបស់ពួកគេក្នុងរដ្ឋ Kaduna ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ។​ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី​៩ ​ខែមីនា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប៉ូលិសបាននិយាយថា សិស្សជាង ៣០០ នាក់ ត្រូវបានចាប់ពង្រត់ពីបរិវេណសាលានៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃព្រហស្បតិ៍ដោយក្រុមចោរប្រដាប់អាវុធជិះម៉ូតូ បន្ទាប់ពីបានវាយលុកចូលសាលាបឋមសិក្សា និងអនុវិទ្យាល័យ LEA នៅក្នុងភូមិ Kuriga ស្រុក Chikun នៃរដ្ឋ Kaduna ។

ទោះយ៉ាងណា សិស្សមួយចំនួនត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ២៨៧ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមចោរ ហើយក្នុងនោះ ១០០ នាក់ជាសិស្សបឋមសិក្សា និង ១៨៧ នាក់ជាសិស្សអនុវិទ្យាល័យ ។

គួរបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយក្នុងចំណោមបណ្ដាប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ខណៈរដ្ឋ Kaduna បានជួបឧប្បត្តិហេតុចាប់ជំរិតដដែលៗពីសំណាក់ក្រុមចោរដើម្បីលោះយកប្រាក់ ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសនីហ្សេរីយ៉ាមានការចាប់ពង្រត់យ៉ាងច្រើន ដោយនៅឆ្នាំ ២០២១ និស្សិតប្រហែល ២០ នាក់មកពីសកលវិទ្យាល័យឯកជនមួយកន្លែងនៅក្នុងរដ្ឋនេះ ក៏ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងផងដែរដែលក្នុងនោះ ៥ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីតម្លៃលោះមិនត្រូវគ្នា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម