Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជោគជ័យប្រតិបត្តិការខួងស្រទាប់ផែនដីជម្រៅ ១ ម៉ឺនម៉ែត្រ

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ បាន​ឲ្យ​ដឹង​ថា ប្រទេស​​ចិន​បាន​ប្រតិបត្តិ​ការ​​ខួង​ទៅ​ក្នុង​ជម្រៅ​ផែន​ដី​បាន​ប្រមាណ ​​១ ​ម៉ឺន​ម៉ែត្រ​បាន​ដោយ​ជោគ​ជ័យ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​ទៅ​ ដែល​នេះ​ជា​ការ​បំបែក​កំណត់​ត្រា​​ខួង​ជម្រៅ​ផែន​ដី​ជ្រៅ​ជាង​គេ​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​​ប្រទេស ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ដដែល​បាន​​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​ខួង​ទៅ​ក្នុង​ស្រទាប់​​ផែន​ដី​បាន​ធ្វើ​ឡើង​​​នៅ​​​តំបន់​វាល​ខ្សាច់​ Taklimankan នៃ​តំបន់​​​ស្វយ័ត​ Xinjiang Uygur ​ភាគ​ពាយព្យ​​នៃ​ប្រទេស​ចិន​ ដោយ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​ទី​ក្រុង​ប្រជុំ​ជន ហើយ​ប្រតិបត្តិ​​ការ​នេះ​ នឹ​ង​នៅ​បន្ត​ទៅ​មុខ​ទៀត​ដោយ​រំពឹង​ថា នឹង​ខួង​បាន​ជម្រៅ ​១១,១០០ ​ម៉ែត្រ​ជា​ការ​បញ្ចប់​បេសកកម្ម​​ពេញ​លេញ ​។

គួរ​បញ្ជាក់​​ផង​ដែរ​ថា នេះ​គឺ​ជា​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ដំបូង​​បំផុត​នៃ​ប្រទេស​ចិន ដែល​ខួង​​ក្នុង​ស្រទាប់​ផែន​ដី​បាន​ជម្រៅ​ ១​ ម៉ឺន​ម៉ែត្រ​។ គម្រោងនេះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​តែពី​​​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០២៣ មកម្ល៉េះដែល​ក្នុង​នោះ​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​បាន​​ដាក់​បញ្ចូល​បំពង់​ស្រាវជ្រាវ​ចូល​ក្នុង​ស្រទាប់​ផែន​ដី​ប្រមាណ ​១​,០០០ ​បំពង់ ដែល​មាន ​២០​បំពង់​កំពុង​ដំណើរ​ការ​​ប្រតិបត្តិ​ការ​​ក្នុង​ទិស​ដៅ​ស្រាវ​ជ្រាវ​បច្ចេកទេស ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ហ្វីលីពីន ​ព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្ករ

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជាកំពុងរៀបចំបញ្ចុះតម្លៃទិដ្ឋាការ​ និងបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ​

ព័ត៌មានជាតិ១៦ នាទី មុន

ឯកឧត្តម​ ហ៊ុន ម៉ានី ហៅ​ពិព័រណ៍​ «ពន្លក​បៃតង» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ បណ្តុះផ្នត់គំនិត​ពលរដ្ឋកម្ពុជាគ្រប់វ័យ​ឱ្យស្រលាញ់ដើមឈើ

សន្តិសុខសង្គម២២ នាទី មុន

ពលរដ្ឋកំពុងបារម្ភពីសុវត្ថិភាព ខណៈជនដៃដល់ដែលគេសង្ស័យថាជាជនបែកថ្នាំកាប់សម្លាប់ស្ត្រីវ័យចំណាស់ម្នាក់មិនទាន់ចាប់ខ្លួនបាន

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

រុស្ស៊ី សន្យា​ដោះលែង​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ច្បាំង​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

ព័ត៌មានជាតិ២៣ ម៉ោង មុន

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម