ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូននាវាយោធា ជាមួយទ័ព១០០០នាក់ទៅហ្គាហ្សា ដើម្បីសង់ផែ
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី១០ខែមីនា, នាវាយោធាអាមេរិកមួយគ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយដឹកសម្ភារនានាដើម្បីសាងសង់ផែបណ្ដោះអាសន្ននៅឆ្នេរសមុទ្រហ្គាហ្សា។

នាវាគាំទ្រឈ្មោះ General Frank S Besson បានចេញដំណើរពីមូលដ្ឋានយោធាក្នុងរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ហើយរឿងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងសង់ផែបណ្តែតទឹកដើម្បីជួយទទួលជំនួយទៅកាន់តំបន់ហ្គាហ្សាតាមសមុទ្រ។
តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ ការសាងសង់ផែ ដោយមានជំនួយពីទាហាន១០០០នាក់ អាចចំណាយពេលដល់ទៅ៦០ថ្ងៃឯណោះ។

ស្របពេលជាមួយគ្នានោះដែរ អង្គការសហប្រជាជាតិព្រមានថា គ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រហែលចៀសមិនរួចឡើយ ខណៈកុមារកំពុងស្រែកឃ្លានសឹងតែដាច់ពោះស្លាប់ទៅហើយ។
តាមពិតទៅ ដំបូងឡើយសហរដ្ឋអាមេរិកនិងហ្ស៊កដានី បានទម្លាក់ជំនួយពីអាកាសទេ ពោលគឺកាលពីថ្ងៃអាទិត្យ ភាគីទាំងពីរបានទម្លាក់ស្បៀងតាមឆ័ត្រយោងចំនួន១១ ៥០០ដែលរួមមានអង្ករ ម្សៅ ប៉ាស្តា និងអាហារកំប៉ុង ប៉ុន្តែមើលឃើញថា ការផ្តល់ជំនួយតាមផ្លូវគោក និងអាកាសពិតជាលំបាកនិងគ្រោះថ្នាក់។
តួយ៉ាង កម្មវិធីស្បៀងអាហារពិភពលោក ត្រូវផ្អាកការដឹកជញ្ជូនជើងគោក បន្ទាប់ពីក្បួនរថយន្តរបស់ខ្លួន រងការបាញ់ប្រហារ និងការលួចប្លន់ ហើយកាលពីថ្ងៃសុក្រ មានសេចក្តីរាយការណ៍ថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ដោយសារកញ្ចប់ជំនួយធ្លាក់ចំ ព្រោះឆ័ត្រយោងទម្លាក់មកខុសបច្ចេកទេស។

សូមរម្លឹកឡើងវិញបន្តិច យោធាអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសនិងជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសលុកលុយចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយក្នុងនោះ មនុស្សប្រហែល១២០០នាក់ត្រូវបានសម្លាប់ និង២៥៣នាក់ផ្សេងទៀត ត្រូវចាប់ជាចំណាប់ខ្មាំង។
ដោយឡែក ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុម ហាម៉ាស អះអាងថា មនុស្សជាង ៣០ ៩០០ នាក់ត្រូវបានសម្លាប់នៅតំបន់ ហ្គាហ្សា ចាប់តាំងពីពេលនោះមក។
មិនត្រឹមប៉ុណ្ណឹង ជម្លោះនេះ បង្កើតជាវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើងៗ ហើយអង្គការសហប្រជាជាតិព្រមានថា មនុស្សយ៉ាងតិច៥៧៦ ០០០នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ពោលគឺស្មើនឹងមួយភាគបួននៃពលរដ្ឋសរុប កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយដល់កម្រិតអសន្តិសុខស្បៀងអាហារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ដាក់ផែនការផ្ដល់ជំនួយមនុស្សធម៌មួយច្រកទៀតឲ្យពលរដ្ឋនៅ ហ្គាហ្សា បន្ថែមលើការទម្លាក់ពីអាកាស

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ