Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ទទួលស្គាល់ថា ទ័ពណាតូ ពិតជាមាន នៅអ៊ុយក្រែន មែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ និយាយថា ទាហានអង្គការណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន ប៉ុន្តែមិនបញ្ជាក់ថាតើនោះជាទ័ពនៃរដ្ឋជាសមាជិកមួយណានោះទេ។ នេះបើតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យទី១០ខែមីនា។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski (រូបថត៖ Imago)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Radoslaw Sikorski ថ្លែងក្នុងព្រឹត្តិការណ៍ខួបលើកទី២៥ដែលទីក្រុងវ៉ាសូវី ចូលរួមជាមួ​យអង្គការណាតូថា “ទាហានមកពីបណ្តាប្រទេសណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន។ ខ្ញុំចង់អរគុណអ្នកតំណាងនៃប្រទេសនោះ ដែលហ៊ានប្រថុយនឹងហានិភ័យ”។ លោកមិនសំដៅទៅចំឈ្មោះប្រទេសនោះឡើយ ដោយអះអាងថា “មិនដូចអ្នកនយោបាយអឺរ៉ុបផ្សេងទៀតទេ ខ្ញុំនឹងមិនបង្ហាញរឿងនេះឡើយ”។

ឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់លោក Sikorski, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កាលពីថ្ងៃអាទិត្យទី១០ខែមីនា បានប្រាប់កាសែត Izvestia ថា ណាតូ លែងមានលេសអ្វីត្រូវបដិសេធទៀតហើយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ TASS)

ទោះបីជាយ៉ាងណាក៏ដោយ អាមេរិកនិង​សមាជិក​ណាតូ​ផ្សេងទៀត ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។

កាលពីមុន លោក Sikorski ក៏ធ្លាប់និយាយដែរថា វត្តមានរបស់កងកម្លាំងណាតូនៅអ៊ុយក្រែន គឺជារឿងមិននឹកស្មានដល់ ហើយសរសើរចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពបញ្ជូនទាហានលោកខាងលិច ទៅអ៊ុយក្រែន។

ទ័ពណាតូ (រូបថត៖ Sofia Globe)

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ​ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។

វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តាមពិត លោក ពូទីន ក៏ធ្លាប់ចង់នាំរុស្ស៊ី ចូល ណាតូ ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម