ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសាំងពិភពលោកដើមសប្ដាហ៍នេះបង្ហាញសញ្ញាល្អ
តម្លៃប្រេងសាំងនៅលើពិភពលោកនាដើមសប្ដាហ៍នេះហាក់បង្ហាញសញ្ញាវិជ្ជមាន ពោលធ្លាក់ថ្លៃច្រើនគួរសម ដោយសារតែប្រទេសចិនលែងសូវមានតម្រូវការខ្លាំងដូចមុនៗ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនានេះ ។
ក្រុមហ៊ុនប្រេងអន្តរជាតិម៉ាក Brent បានធ្លាក់ថ្លៃ ៤៨ សេន ឬ ០.៦ ភាគរយ ដាកក់លក់ក្នុងតម្លៃ ៨១.៦០ ដុល្លារក្នុងមួយបារ៉ែល (ស្មើនឹង ១.៤៥ ដុល្លារក្នុងមួយលីត្រ) ខណៈតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ចុះថ្លៃ ៥០ សេន ឬ ០.៦ ភាគរយ លក់ក្នុងតម្លៃ ៧៧.៥១ ដុល្លារក្នុងមួយបារ៉ែល (ស្មើនឹង ១.៥៣ ដុល្លារក្នុងមួយលីត្រ) ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាអង្គភាពចំណុះមួយរបស់ក្រុមហ៊ុន Nissan Securities បានលើកឡើងថា “ការធ្លាក់ចុះតម្រូវការពីសំណាក់ប្រទេសចិននាពេលនេះ គឺច្រើនជាងការកាត់បន្ថយនៃការផ្គត់ផ្គង់ប្រេងប្រមាណ ២.២ លានបារ៉ែលក្នុងមួយថ្ងៃរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC+) ទៅទៀត ។
កាលពីសប្ដាហ៍មុន មហាយក្សចិនបានកំណត់ទិសដៅនៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ ប្រហែល ៥ ភាគរយ ស្របពេលដែលក្រុមអ្នកវិភាគជាច្រើនបានចាត់ទុកមុខព្រួញនេះថា គឺជាមហិច្ឆតាដ៏ខ្លាំងក្លាមួយសម្រាប់ប្រទេសអំណាចមួយនេះ ។
គួរបញ្ជាក់ថា ការនាំចូលប្រេងឆៅរបស់ប្រទេសចិនបានកើនឡើងក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី បរិមាណនៃការបញ្ជាទិញប្រេងឆៅនាពេលនេះគឺនៅមានកម្រិតទាបជាងខែមុនៗ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ស៊ី ជីនពីង ឲ្យទ័ព ចិន ត្រូវមានស្នៀតច្បាំងខ្លាំងក្លាក្នុងដែនសំខាន់ៗ ចំនួន ៣
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា