ព័ត៌មានអន្ដរជាតិ
ប្រទេសឥស្លាមប្រកាសចាប់ផ្ដើមបុណ្យរ៉ាម៉ាដានទាំងស្ថិតក្នុងភាពសោកសៅនៃភ្លើងសង្គ្រាម
មន្ត្រីអារ៉ាប៊ីសាអូឌីតបានប្រកាសពីការចាប់ផ្ដើមខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ប្រជាជនម៉ូស្លីម ១.៨ ពាន់លាននាក់នៅលើពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១១ ខែមីនានេះ ។

យោងតាមទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ក្រុមមន្ត្រីបានមើលឃើញព្រះចន្ទកាលពីយប់ថ្ងៃអាទិត្យ ទើបប្រកាសយកថ្ងៃចន្ទនេះជាថ្ងៃដំបូងនៃបុណ្យតមអាហាររ៉ាម៉ាដាន ។ ខែនេះមានប្រជាជនមូស្លីម តមអាហារ និងទឹក ចាប់ពីថ្ងៃរះដល់ថ្ងៃលិចដើម្បីបង្ហាញពីជំនឿរបស់ពួកគេ និងរៀបចំការជួបជុំគ្រួសារ ដោយបុណ្យនេះគឺធ្វើតាមប្រតិទិនតាមចន្ទគតិ ហើយក្បួនមើលព្រះចន្ទ មានភាពខុសប្លែកគ្នាទៅតាមប្រទេសនានា មានន័យថា ប្រទេសមួយចំនួនប្រកាសការចាប់ផ្តើមមុន ឬក្រោយ ។
យ៉ាងណាមិញ ប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួនដូចជា អូស្ត្រាលី ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បាននិយាយថា ពួកគេនឹងចាប់ផ្តើមបុណ្យរ៉ាម៉ាដាននៅថ្ងៃអង្គារ បន្ទាប់ពីខកខានមិនបានឃើញព្រះចន្ទ ។

ក្នុងអំឡុងខែនេះ ប្រជាជនមូស្លីមព្យាយាមបញ្ចៀសជម្លោះ ហើយផ្តោតលើសកម្មភាពសប្បុរសធម៌ ។ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាដែលមានជនមូស្លីមជាច្រើនកំពុងរស់នៅទាំងរងទុក្ខវេទនា ស្របពេលដែលក៏កំពុងមានគ្រោះទុរ្ភិក្សថែមទៀត ។
គួរបញ្ជាក់ថា ប្រជាជនជាច្រើននៅតំបន់ហ្គាហ្សាកំពុងដាក់ក្ដីសង្ឃឹមលើកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចសម្រេចបានមុនខែរ៉ាម៉ាដានចាប់ផ្តើម តែមកដល់ពេលនេះពួកគេនៅតែរងការគៀបសង្កត់ និងភាពភ័យខ្លាច ខណៈការរឹតបន្តឹងរបស់អ៊ីស្រាអែលលើជនមូស្លីមដែលបួងសួងនៅវិហារឥស្លាម Al-Aqsa នៃក្រុងយេរូសាឡឹម ដែលជាកន្លែងសក្ការៈបំផុតទី ៣ របស់សាសនាឥស្លាម ក៏អាចបង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត