ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកដំបូងលើស្ត្រីមានផ្ទៃពោះ
ក្រុមហ៊ុនឱសថ Pfizer-BioNTech បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ថា ក្រុមហ៊ុនបានចាប់ផ្តើមការសិក្សាជាអន្តរជាតិមួយជាមួយអ្នកស្ម័គ្រចិត្តចំនួន ៤,០០០ នាក់ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ ។
កន្លងមកស្ត្រីមានផ្ទៃពោះគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ហើយមន្ត្រីសុខាភិបាលសាធារណៈជាច្រើនបានណែនាំឲ្យស្ត្រីដែលមានហានិភ័យខ្ពស់ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដទោះបីជាគ្មានភស្តុតាងបញ្ជាក់ថាវ៉ាក់សាំងមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ ។
កាលពីសប្តាហ៍មុនវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការដាក់បញ្ចូលស្ត្រីមានផ្ទៃពោះ និងបំបៅកូនចូលទៅក្នុងការស្រាវជ្រាវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

ទន្ទឹមនោះអ្នកជំនាញផ្នែកជីវវេជ្ជសាស្ត្រវ៉ាក់សាំង និងសុខភាពមាតាបានអះអាងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ស្ត្រីមានផ្ទៃពោះគួរតែត្រូវបានរាប់បញ្ចូលក្នុងដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងបង្ការរោគ ដូច្នេះពួកគេមិនចាំបាច់រង់ចាំរហូតដល់ក្រោយគេនោះទេ ។
ទោះយ៉ាងណាកន្លងមកស្ត្រីមានផ្ទៃពោះត្រូវបានគេដកចេញពីការសាកល្បងធំៗរបស់សហរដ្ឋអាមេរិកដែលត្រូវបានធ្វើឡើងដើម្បីទទួលបានការអនុញ្ញាតឲ្យប្រើជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ១៩ ។
ក្រុមហ៊ុន Pfizer-BioNTech បាននិយាយថា ដំបូងឡើយពួកគេត្រូវធ្វើឲ្យប្រាកដថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពជាទូទៅ ។ នៅសហរដ្ឋអាមេរិក និយ័តករតម្រូវឲ្យក្រុមហ៊ុនផលិតឱសថធ្វើការសិក្សាអំពីសុវត្ថិភាពលើសត្វមានផ្ទៃពោះ មុនពេលចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះដើម្បីធានាថាពួកគេមិនបង្កគ្រោះថ្នាក់ដល់ទារក ឬនាំឲ្យរលូតកូន ។ ក្រុមហ៊ុនបាននិយាយថា ការសិក្សាទាំងនោះបង្ហាញថាមិនមានហានិភ័យថ្មីទេ ។

ក្រុមហ៊ុនបន្តថា ស្រ្តីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបានទទួលការចាក់លើកដំបូងរបស់ពួកគេរួចហើយ ខណៈការស្រាវជ្រាវថ្មីនេះនឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក កាណាដា អាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ូសំប៊ិក អាហ្វ្រិកខាងត្បូង អង់គ្លេស និងអេស្ប៉ាញ ។
ស្ត្រីនឹងទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលសប្តាហ៍ទី ២៤-៣៤ នៃការមានគភ៌ដោយទទួលការចាក់វ៉ាក់សាំង ២ ដងក្នុងរយៈពេល ២១ ថ្ងៃ ។
ក្រុមហ៊ុនបាននិយាយថា ភ្លាមៗបន្ទាប់ពីសម្រាលកូនអ្នកចូលរួមដែលទទួលបានការប្រើថ្នាំសាកល្បង placebo នឹងត្រូវបានផ្តល់ឱកាសដើម្បីទទួលបានវ៉ាក់សាំងពិតប្រាកដ ខណៈដែលវានៅតែស្ថិតក្នុងការសិក្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ