Connect with us

ព័ត៌មានអន្ដរជាតិ

បើលោក ត្រាំ ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន និយាយថា ប្រសិនបើលោក​ ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតមែន គាត់នឹងមិនផ្តល់លុយជួយដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីឡើយ ហើយទីក្រុងកៀវនឹងចប់ ជាក់ជាមិនខាន។

នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជួបពិភាក្សាជាមួយលោក ត្រាំ នៅរដ្ឋ Florida, នាយករដ្ឋមន្ត្រីអភិរក្សនិយមហុងគ្រី បានលើកឡើងថា លោក ត្រាំ នឹងមិនផ្តល់លុយសូម្បីមួយកាក់ នៅក្នុងសង្គ្រាមអ៊ុយក្រែន – រុស្ស៊ី។ នោះហើយជាមូលហេតុដែលសង្រ្គាមនឹងត្រូវបញ្ចប់។

រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីប៉ុន្មានខែមុន ដែលអតីតប្រធានាធិបតីអាមេរិកបានសន្យាថានឹងបញ្ចប់ភ្លើងសង្រ្គាម ក្នុងរយៈពេលត្រឹម២៤ម៉ោង ប្រសិនបើជាប់ឆ្នោត ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតទេថាតើ នឹងបញ្ចប់សង្គ្រាមដោយរបៀបណា។

លោក វ៉ិកទ័រ អរបាន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ Getty)

លោក Orban ប្រាប់ទូរទស្សន៍ M1 របស់ហុងគ្រី កាលពីថ្ងៃចន្ទទី១១ខែមីនាថា “ច្បាស់ណាស់ អ៊ុយក្រែនមិនអាចឈរដោយខ្លួនឯងបានទេ។ ប្រសិនបើអាមេរិកមិនផ្តល់លុយនិងសព្វាវុធ រួមជាមួយនឹងអឺរ៉ុបទេនោះ សង្រ្គាមនឹងចប់ ហើយប្រសិនបើអាមេរិកមិនផ្តល់លុយទេ អឺរ៉ុបតែម្នាក់ឯង ក៏មិនអាចផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមបានដែរ បន្ទាប់មកសង្រ្គាមនឹងចប់ អ៊ុយក្រែននឹងចប់”។

នាយករដ្ឋមន្ត្រីហុងគ្រី បានរងការរិះគន់ម្តងហើយម្តងទៀតពីសំណាក់មេដឹកនាំសហភាពអឺរ៉ុប ព្រោះតែការបន្តចងសម្ព័ន្ធភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាប់តាំងពីទីក្រុងមូស្គូ បើកការលុកលុយពេញទំហឹងលើអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។

ជំនួយយោធាលោកខាងលិចបញ្ជូនទៅអ៊ុយក្រែន (រូបថត៖ Getty)

មិនដូចប្រទេសលោកខាងលិចផ្សេងឡើយ លោក អរបាន តែងបដិសេធបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ដោយបញ្ជាក់ម្តងហើយម្តងទៀតថា ទីក្រុងកៀវ មិនអាចយកឈ្នះលើរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរបានឡើយ។

ងាកទៅសហរដ្ឋអាមេរិកឯណោះវិញ បើក្លាយជាប្រធានាធិបតីមែន លោក ត្រាំ នឹងត្រូវចុះហត្ថលេខាលើវិក្កយបត្រចំណាយ ដែលឆ្លងមកពីសភា ខណៈកន្លងមក គាត់ធ្លាប់បង្ហាញជំហរថា សហរដ្ឋអាមេរិក មិនគួរបន្តផ្តល់មូលនិធិដល់វិស័យការពារជាតិអ៊ុយក្រែនទេ។

ជំនួយយោធាលោកខាងលិចបញ្ជូនទៅអ៊ុយក្រែន (រូបថត៖ AP)

មេដឹកនាំសហភាពអឺរ៉ុបមានការព្រួយបារម្ភកាន់តែខ្លាំងថា ការឡើងកាន់តំណែងជាលើកទីពីររបស់លោក ត្រាំ នឹងបណ្តាលឲ្យជំនួយផ្នែកយោធានិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាណាតូ ធ្លាក់ចុះខ្លាំងបំផុត។

វិក្កយបត្រជំនួយបរទេសទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារដល់អ៊ុយក្រែន ត្រូវជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ដោយសារតែមានការប្រឆាំងពីគណបក្សសាធារណរដ្ឋ ព្រោះពួកគេនិយាយថា លុយដែលយកទៅបោះចោលនៅអ៊ុយក្រែន គួរទុកដើម្បីយកទៅពង្រឹងសន្តិសុខនៅព្រំដែនសហរដ្ឋអាមេរិកវិញ ល្អជាង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រវាង បៃដិន និង ត្រាំ តើ ពូទីន ចង់ឲ្យនរណា ជាប់ឆ្នោតជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម