Connect with us

ព័ត៌មានអន្ដរជាតិ

៣ប្រទេស បញ្ជូនកម្លាំងយោធា ទៅបង្ហាញសាច់ដុំនៅសមុទ្រអារ៉ាប់ ចំពេលស្ថានការណ៍តឹងតែង

បានផុស

នៅ

ស្របពេលដែលស្ថានការណ៍ក្នុងតំបន់កំពុងតានតឹង នាវានៃកងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់បានរួមគ្នាធ្វើសមយុទ្ធបង្ហាញសាច់ដុំយោធានៅសមុទ្រអារ៉ាប់ ដោយចាប់ផ្តើមចេញពីកំពង់ផែ Chah Bahar ក្នុងឈូងសមុទ្រអូម៉ង់។ នេះបើតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទទី១១ខែមីនា។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធសង្រ្គាមដែលគេឲ្យឈ្មោះថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” បានចាប់ដំណើរការនៅចន្លោះថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមីនា ហើយមានការចូលរួមពីសំណាក់នាវានិងយន្តហោះមកពីប្រទេសទាំងបី ខណៈបេសកជនមកពីកងយោធានៃប្រទេសអាស៊ែបៃហ្សង់ ឥណ្ឌា កាហ្សាក់ស្ថាន អូម៉ង់ ប៉ាគីស្ថាន និងអាហ្រ្វិកខាងត្បូង គឺចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។

ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា “សមយុទ្ធ នេះធ្វើឡើងនៅក្នុងដែនទឹកនៃសមុទ្រអារ៉ាប់ ជាពិសេសឈូងសមុទ្រអូម៉ង់តែម្តង ហើយគោលបំណងសំខាន់គឺធានាសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ”។

(រូបថត៖ TASS)

សម្រាប់ការចូលរួមសមយុទ្ធនេះ រុស្ស៊ីបានបញ្ជូននាវាពីរគ្រឿងនៃកងនាវាប៉ាស៊ីហ្វិករបស់ខ្លួន គឺនាវានាំផ្លូវមីស៊ីលថ្នាក់ Slava ឈ្មោះ Varyag និងនាវាចម្បាំងថ្នាក់ Udaloy ឈ្មោះ Marshal Shaposhnikov។

ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីក្រសួងការពារជាតិចិន, កងនាវាចរនៃកងទ័ពរំដោះប្រជាជន (PLAN) បានបញ្ជូននាវាពិឃាដ Urumqi, នាវាចម្បាំងនាំផ្លូវមីស៊ីល Linyi និងនាវាផ្គត់ផ្គង់ Dongpinghu ខណៈកងទ័ពជើងទឹកអ៊ីរ៉ង់ បានបញ្ជូនឧទ្ធម្ភាគចក្រ និងនាវារាប់សិបគ្រឿង។

(រូបថត៖ AFP)

សូមបញ្ជាក់ថា សមយុទ្ធ “ខ្សែក្រវ៉ាត់សុវត្ថិភាពដែនសមុទ្រ” បានចាប់ផ្តើមនៅឆ្នាំ២០១៩ ក្នុងនាមជាការបង្ហាញកម្លាំងយោធារួមគ្នារវាងទីក្រុងមូស្គូ ប៉េកាំង និងតេហេរ៉ង់។ ប្រទេសចិន បានខកខានការធ្វើសមយុទ្ធនេះម្តងក្នុងឆ្នាំ២០២១ ប៉ុន្តែក្រោយមកក៏បានចូលរួមវិញ មិនដែលខានឡើយដល់បច្ចុប្បន្ន។

ក្នុងអំឡុងពេលសមយុទ្ធឆ្នាំ២០២៣ កងទ័ពជើងទឹកទាំងបី បានអនុវត្តប្រតិបត្តិការបើកទូករួមគ្នា បាញ់កាំភ្លើងធំទាំងថ្ងៃទាំងយប់ និងហ្វឹកហាត់បេសកកម្មរំដោះចំណាប់ខ្មាំងចេញពីកប៉ាល់ដែលចាប់ដោយចោរសមុទ្រ និងជួយកប៉ាល់ដែលជួបបញ្ហា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន រុស្ស៊ី អ៊ីរ៉ង់ ប្រកាសធ្វើសមយុទ្ធរួមគ្នា បង្ហាញសាច់ដុំ ចំពេលស្ថានការណ៍តំបន់ កាន់តែតានតឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម