ព័ត៌មានអន្ដរជាតិ
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
ការប្រមូលនាឡិការបស់កូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani រួមមាន Patek Philippe តម្លៃ ៩ លានដុល្លារជាចំនួនមានកំណត់ត្រឹម ៧ គ្រឿងទូទាំងពិភពលោក និង ១.៧ លានដុល្លារ Richard Mille ដែលមានត្រឹមតែ ៦គ្រឿងប៉ុណ្ណោះ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតមិនអាចបំភ្លេចបាននោះគឺ Anant Ambani បានបង្ហាញជាមួយនឹងនាឡិកាដ៏ទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីការផ្សព្វផ្សាយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពី CEO របស់ Facebook លោក Mark Zuckerberg និងភរិយារបស់គាត់ Priscilla Chan លើកសរសើរអ្នកស្នងមរតកមហាសេដ្ឋីនៅលើនាឡិកា Richard Mille RMS-10 Tourbillon Koi Fish របស់គាត់ដែលពាក់លើដៃ ក្នុងថ្ងៃជប់លាងមុនរៀបការដើមខែនេះ។ .

ផលិតតាមបំណងកូនប្រុសពៅសេដ្ឋីឥណ្ឌា Ambani នាឡិកាដ៏ប្រណិតនេះ ផលិតពីមាសពណ៌ផ្កាឈូក 18k និងត្រូវបានតុបតែងដោយពេជ្រនៅលើមុខ និងចំហៀងរបស់វា ដែលបង្ហាញពីទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នៃត្រី koi ប្រៀបដូចជាវាមានជីវិតរស់ពិតៗនៅក្នុងនាឡិកា។ តម្លៃរបស់វាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១.២៥ លានដុល្លារអាមេរិក។
បន្ថែមពីលើនេះ ការប្រមូលរបស់ Anant Ambani រួមមាន Patek Philippe ref 5990/1422G-001 ដែលព័ទ្ធជុំវិញដោយត្បូងមរកត ដែលគាត់ពាក់វាមកប្រកួតក្នុងព្រឹត្តិការណ៍មួយ ក្នុងខែមីនា ឆ្នាំ ២០២៣ រួមជាមួយអនាគតភរិយា Radhika Merchant។ ជាពិសេស ម៉ូដែលនេះកក់ទុកផ្តាច់មុខសម្រាប់តែអតិថិជន VIV របស់ម៉ាកយីហោ នាឡិកានេះប៉ុណ្ណោះ ចំណែកឯតម្លៃ ១.៥ លានដុល្លារអាមេរិក។
ម៉ូដែលពិសេសនេះត្រូវបានដាក់ឲ្យដំណើរការដោយស្ងាត់ស្ងៀម ដោយក្រុមហ៊ុនផលិតនាឡិកាស្វីសក្នុងឆ្នាំ២០២១ រួមជាមួយនឹងវ៉ារ្យ៉ង់ពីរផ្សេងទៀតដែលតុបតែងដោយត្បូងទទឹម និងត្បូងកណ្តៀងពណ៌ខៀវ។ ចំណែក ស៊ុម ខ្សែ និងសញ្ញាសម្គាល់ម៉ោងរបស់វាត្រូវបានកំណត់យ៉ាងប្រណិតជាមួយត្បូងមរកតដូចគ្នា។
ភាពលេចធ្លោមួយទៀតនៅក្នុងការប្រមូលរបស់ Anant គឺ Patek Philippe GrandMaster Chime 6300G-010 ដែលផលិតដោយមាសស។ Patek Philippe វាជានាឡិកាដៃដ៏ស្មុគស្មាញបំផុតដែលផលិតមានដែនកំណត់ជាសកលត្រឹមតែប្រាំពីរគ្រឿងប៉ុណ្ណោះ។ នាឡិកានេះមានប្រព័ន្ធមេកានិកដែលមានធាតុផ្សំចំនួន ១,៣៦៦ ដែលគាំទ្រមុខងារ ២០ ផ្សេងៗគ្នាដូចជា ប្រតិទិនអចិន្ត្រៃយ៍ ប្រតិទិនតាមច័ន្ទគតិ តំបន់ពេលវេលាទីពីរ សូចនាករពេលថ្ងៃ-យប់ និងកម្មវិធីរំលឹកនាទី។
ម៉ូដែលនេះត្រូវគេឃើញពាក់នៅឯព្រឹត្តិការណ៍ Mumbai ក្នុងខែមេសា ឆ្នាំ ២០២៣ អមដោយ Merchant ។ អ្នកសរសេរប្លុកនាឡិកា បានចាត់ទុកថានេះជាវត្ថុមានតម្លៃបំផុតនៅក្នុងការប្រមូលរបស់លោក ជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន ៩ លានដុល្លារ។

ជាងនេះទៅទៀត អ្នកស្នងមរតករបស់មហាសេដ្ឋីឥណ្ឌារូបនេះបានក្លាយជាម្ចាស់នាឡិកាមួយគ្រឿងទៀតយីហោ Richard Mille RM 056 Tourbillon Split Seconds Chronograph ដែលជាបំណែកតែមួយគត់ដែលផលិតពីត្បូងកណ្តៀង បំពេញបន្ថែមដោយខ្សែកៅស៊ូពីខាងក្រៅ។ តម្លៃជាង ១.៧ លានដុល្លារអាមេរិក មានតែ ៥ ស៊េរីប៉ុណ្ណោះនៃម៉ូដែលនេះត្រូវបានលក់ចេញ។ ការអភិវឌ្ឍន៍រចនាសម្ព័នត្បូងកណ្តៀងរបស់វា បានចំណាយពេលស្រាវជ្រាវជាច្រើនឆ្នាំ ដើម្បីធានាថាវាមានផាសុកភាពសម្រាប់អ្នកពាក់។
ចំណុចលេចធ្លោមួយទៀតនៃការប្រមូលរបស់ Anant គឺ RM27-02 Tourbillon Rafael Nadal ដែលជាកិច្ចខិតខំប្រឹងប្រែងសហការរវាង Richard Mille និងកីឡាករវាយកូនបាល់អេស្ប៉ាញដ៏ល្បីល្បាញ។ ត្រូវបានណែនាំក្នុងឆ្នាំ ២០១៥ នាឡិកានេះត្រូវបានសម្គាល់ដោយសំណង់សម្ភារៈ Carbon TPT ទម្ងន់ស្រាលរបស់វា។ វាក៏មានទម្ងន់ស្រាលគួរឲ្យកត់សម្គាល់ត្រឹមតែ ២១ ក្រាម និងមានភាពធន់នឹងការប៉ះទង្គិចខ្លាំង មានសមត្ថភាពទប់ទល់នឹងការប៉ះទង្គិចក្នុងល្បឿនលឿន។ ម៉ូដែលនេះមានតម្លៃប្រហែល ១.៣ លានដុល្លារអាមេរិក។
Anant ក៏ត្រូវបានគេប្រទះឃើញពាក់យីហោ Audemars Piguet Royal Oak Concept GMT Tourbillon 26580IO ដែលមានស្រោម titanium 44 mm ពីខាងក្រៅ។ នាឡិកាបើកដំណើរការនេះ មានសមត្ថភាពតាមដានតំបន់ពេលវេលាពីរ គឺល្អសម្រាប់អ្នកដែលធ្វើដំណើរញឹកញាប់។ វាមានតម្លៃប្រហែល ២០០,០០០ ដុល្លារអាមេរិក។
សូមជម្រាបជូនដែរថា Anant Ambani គឺជាកូនពៅប្រុសរបស់មហាសេដ្ធីឥណ្ឌា Mukesh Ambani បច្ចុប្បន្ននេះបុរសវ័យ២៨ឆ្នាំរូបនេះ គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Reliance Industries ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១១០ ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សូម្បីតែកូនប្រុសសេដ្ឋីឥណ្ឌា Ambani ក៏ធ្លាប់រងការសើចចំអក ដោយសារតែមានរូបរាងធាត់ជ្រុល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ