ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា អាមេរិក កំពុងសំងំរៀបគម្រោងលូកលាន់ការបោះឆ្នោតប្រធានាធិបតី រុស្ស៊ី
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទកន្លងទៅបានចោទប្រកាន់សហរដ្ឋអាមេរិកថាបាននិងកំពុងចិញ្ចឹមចិត្តជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងមានផែនការវាយប្រហារលើប្រព័ន្ធបោះឆ្នោតតាមអនឡាញផងដែរ ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១១ ខែមីនា ។
លោក ពូទីន ដែលស្ទើរតែប្រាកដក្នុងចិត្ត ១០០ ភាគរយហើយថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា បានព្រមានលោកខាងលិចថា រាល់ការប៉ុនប៉ងណាមួយរបស់មហាអំណាចបរទេសដើម្បីលូកលាន់ក្នុងការបោះឆ្នោតសកលរបស់រុស្ស៊ី នឹងចាត់ទុកថាជា “ទង្វើរំលោភបំពាន” ។
ទន្ទឹមនោះ ទីភ្នាក់ងារចារកម្មបរទេស (SVR) មានព័ត៌មានថា រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានរៀបចំផែនការដើម្បីប្រជ្រៀតចូលការបោះឆ្នោតរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនកំពុងដាក់កិច្ចការទៅដល់អ្នកជំនាញផ្នែកព័ត៌មានវិទ្យាឈានមុខគេរបស់អាមេរិក និងអង្គការក្រៅរដ្ឋាភិបាលដើម្បីឆ្ពោះទៅដល់សម្រេចគោលដៅកាត់បន្ថយចំនួនអ្នកទៅបោះឆ្នោត រៀបផែនការវាយប្រហារលើប្រព័ន្ធបោះឆ្នោតតាមការបញ្ជាពីចម្ងាយ ក៏ដូចជាកែប្រែសន្លឹកឆ្នោតមិនឲ្យស៊ីនឹងចំនួនអ្នកបោះឆ្នោតជាដើម ។
ទោះយ៉ាងណា SVR ដែលជាស្ថាប័នជំនួសទីភ្នាក់ងារចារកម្មបរទេសរបស់នាយកដ្ឋានទីមួយនៃ KGB មិនបានកំណត់ព័ស្តុតាងណាមួយសម្រាប់ការអះអាងរបស់ខ្លួននៅឡើយទេ ហើយរហូតមកដល់ពេលនេះ ភាគីខាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏មិនទាន់មានប្រតិកម្មភ្លាមៗចំពោះការលើកឡើងនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត យោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS កាលពីសប្ដាហ៍មុនបានឲ្យដឹងថា រុស្ស៊ីនឹងមិនលូកលាន់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខនេះនោះទេ ហើយបានទាត់ចោលរាល់ការរកឃើញរបស់អាមេរិកដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានរៀបចំយុទ្ធនាការដើម្បីបំផ្លាញការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០២០ ។
គួរបញ្ជាក់ថា រុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ៤ រូបក្នុងនោះរួមមាន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មកពីគណបក្សរួបរួមរុស្ស៊ី, លោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky តិះដៀលបន្ទូលសម្ដចប៉ាបឲ្យ អ៊ុយក្រែន លើកទង់ ស ចរចារកសន្តិភាពជាមួយ រុស្ស៊ី
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច