Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា ចេញគម្រោងដំណើរការប្រើប្រាស់សេវាអ៊ីនធឺណិតនៅឋានព្រះចន្ទ

បានផុស

នៅ

នា​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ​​​ អ្នក​អវកាសយានិក​ជំនាន់​ក្រោយ​​ដែល​មាន​បេសកកម្ម​នៅ​​ឋាន​ព្រះចន្ទ​​​ ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​​​ ចែក​រំលែក​ទិន្នន័យ​​ លឿន​ ប្រកប​ដោយ​​គុណភាព​ជា​មួយ​​ក្រុម​ការងារ​​អវកាស ក៏​ដូច​ជា​ទំនាក់​ទំនង​​ផ្ទាល់​មក​កាន់​ភព​ផែន​ដី ​។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​​អង់គ្លេស​ដដែល​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ អ្វីដែលជាហេដ្ឋា​រចនា​សម្ព័ន្ធ​​ថ្មី​សម្រាប់​មធ្យោបាយ​ទំនាក់ទំនង​ ក៏​ដូច​ជា​របស់​​វិស័យ​អវកាស​របស់​ក្រុមហ៊ុន​​ឯក​ជន​ នោះគឺ​ដំណាក់​កាល​ឈាន​ទៅ​អនាគត​នៃ​​អ៊ីនធឺណិត​​លើ​ឋាន​ព្រះ​ចន្ទ​នោះ​គឺ គម្រោង​ឈ្មោះ LunaNet របស់​អង្គការ​អវកាស​ណាសា​​ (NASA​) សហរដ្ឋអាមេរិក ។

អង្គការ​ណាសា ​ថ្មី​ៗ​នេះ​បាន​ផ្តល់​​លុយ​​ដល់​មន្ទីរ​ពិសោធ​ Nokia Bell Labs ​ដើម្បី​រៀប​​ភ្ជាប់​ប្រព័ន្ធ​ 4G ពី​ភព​ផែន​ដី ទៅ​កាន់​​បណ្តាញ​ដែល​ចេញ​ប្រតិបត្តិ​ការ​បេសកកម្ម​​ទៅ​ឋាន​ព្រះចន្ទ​ ។ ប្រសិន​បើ​ធ្វើ​បាន​នោះ សកម្មភាព​នោះ​នឹង​ក្លាយ​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​​ដំបូង​គេ​នៅ​លើ​ភព​ព្រះចន្ទ និង​ជា​ឱកាស​ល្អ​សម្រាប់​​​គំរូ​និរន្តភាព​យូរ​អង្វែង​​របស់​​បច្ចេកវិទ្យា និង​​សេវា​អ៊ីនធឺណិត​​នៅ​លើ​ភព​រណប​ផែន​ដី​នេះ​ ។

ពេល​ដែល​ប្រព័ន្ធ​អ៊ីនធើណេត 4G ឬ​ក៏​ 5G អាច​ដំណើរ​ការ​បាន​នៅ​ឋាន​ព្រះ​ចន្ទ​នោះ អ្នក​អវកាស​​នៅ​លើ​លំហ អាច​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ដោយ​ទំនុក​ចិត្ត​ទៅ​កាន់​ក្រុម​ការងារ ក៏​ដូច​ជា​ប្រសិទ្ធភាព​កិច្ច​ការ​ទាក់​ទង​នឹង​ឧបករណ៍​បច្ចេក​ទេស​ផ្សេង​ៗ ខណៈទិន្នន័យ​​ផ្សេង​ៗ​ដែល​អាច​បញ្ជូន​មក​ផែន​ដី​វិញ គឺ​កាន់​តែ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ផ្ញើ​​ត្រឹម​តំណ​ភ្ជាប់​តែ​មួយ ក្នុង​ករណី​ទិន្នន័យ​សំខាន់​ៗ​ដែល​មាន​ទំហំ​ធំ ​។ ​

បើ​តាម​សម្តី​របស់​​លោក Goonhilly Matt Cosby ​ជា​ភ្នាក់​ងារ​នៃ​ទី​ភ្នាក់​ងារ​អវកាស​អង់គ្លេស និង​ជា​អ្នក​ចូល​រួម​ចំណែក​រៀប​ចំ​ស្តង់​ដារ​​សម្រាប់​ទំនាក់​ទំនង​អ៊ីនធឺណិតលើ​ឋាន​ព្រះ​ចន្ទ​បានឲ្យដឹងថា “គម្រោង​ LunaNet ​ពេល​នេះ​​កំពុង​ដល់​ដំណាក់​កាល​​​រៀប​ប្រព័ន្ធ​អ៊ីនធឺណិត​លំនាំ​តាម​ផែនដី ប៉ុន្តែ​ធ្វើ​តេស្ត​នៅ​លើ​បរិយាកាស​​​ជុំ​វិញ​ឋាន​ព្រះចន្ទ និង​នៅ​លើ​ដី​នៃ​ឋាន​ព្រះចន្ទ ហើយប្រសិន​បើ​ជោគ​ជ័យ ​អ្វី​ដែល​ពិសេស​នោះ គឺ​អ្នក​អវកាស​ក្នុង​បេសកកម្ម​ Nasa’s Artesmis III ​នៅ​ឆ្នាំ​ ២០២៦ នឹង​មាន​ភ័ព្វ​វាសនា​តេស្ត​​​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​សម្រាប់​ទំនាក់​ទំនង​​លើ​លំហ​អវកាស​មុន​គេ” ​។​

គួរ​រំឭក​ថា បេសកកម្ម​ដំបូង​របស់​សហរដ្ឋអាមេរិ​ក​​ទៅ​កាន់​ឋាន​ព្រះចន្ទ ពោល​គឺ​នៅ​ថ្ងៃ​ទី២០ ខែកក្ក​ដា​ ឆ្នាំ​១៩៦៩ ប្រជាជន​ប្រមាណ​ ៦០០ ​លាន​នាក់​ចាំ​តាម​ដាន​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នេះ ហើយ​ទិន្នន័យ​ចេញ​ពី​យាន​អវកាស​ Apollo 11 mission ​នា​ពេល​នោះ​​សូម្បី​តែ​រូប​ភាព​គឺ​គុណ​ភាព​មិន​ល្អ​ឡើយ ​បើ​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​ ហើយ​កិច្ច​ការ​ទំនង​​របស់​អ្នក​អវកាស​មិន​ថា​ពេល​បច្ចុប្បន្ន​ក៏​ត្រូវ​ការ​ផ្កាយ​រណប​នៅ​អម​ជិត​ជា​ប្រព័ន្ធ​ទើប​អាច​ទំនាក់​ទំនង​បាន ដែល​នេះ​ជា​មូលដ្ឋាន​​ដែល​អ្នក​វិទ្យាសាស្រ្ត​​អវកាស​សព្វ​ថ្ងៃ​កំពុង​ត្រិះ​រិះ​ធ្វើ​បច្ចុប្បន្នភាព​សេវា​ទំនាក់​ទំនង​តាម​រយៈ​ប្រព័ន្ធ​​នៅ​ក្នុង​លំហ​ ពិសេស​​នៅ​បរិយាកាស​ឋាន​ព្រះ​ចន្ទ​នោះ ឲ្យ​បាន​ល្អ​ប្រសើរ​ទៅ​ទៀត​នៅ​ពេល​ប៉ុន្មាន​ខាង​មុខ​នេះ ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ជ័យ ចាប
ជីវិតកម្សាន្ដ៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម