Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ហៃទី ដើរចេញពីតំណែងទាំងកំពុងនៅក្រៅប្រទេស

បានផុស

នៅ

នាយករដ្ឋមន្ត្រីប្រទេសហៃទីលោក Ariel Henry បានសម្រេចចិត្តដើរចេញពីមុខតំណែងទាំងដែលលោកកំពុងនៅស្រុកក្រៅ ចំពេលប្រទេសកំពុងស្ថិតក្នុងស្ថានភាពវឹកវរ និងហៅលែងឮ ដោយសារតែអំពើហិង្សាកាន់តែផ្ទុះឆេះរោលរាលពេញផ្ទៃប្រទេស ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីហ្គីយ៉ានលោក Irfaan Ali និងចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែមីនានេះ ។

លោក Ariel Henry

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចរចាជាអន្តរជាតិនៅប្រទេសហ្សាម៉ាអ៊ីក, លោក Ali បានលើកឡើងថា “យើងសូមទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Ariel Henry ហើយត្រៀមនឹងបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដើម្បីតែងតាំងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន” ។

ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលនឹងមានអ្នកសង្កេតការណ៍ ២ នាក់ និងសមាជិកបោះឆ្នោតចំនួន ៧ រូប រួមទាំងតំណាងមកពីក្រុមចម្រុះហៃទីមួយចំនួនទៀតរួមទាំង វិស័យឯកជន និងសង្គមស៊ីវិល ក៏ដូចជាមេដឹកនាំសាសនាម្នាក់ផងដែរ ខណៈក្រុមប្រឹក្សានេះរំពឹងនឹងដើរតួជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតលើកដំបូងនៅក្នុងប្រទេសកំពុងត្រដាបត្រដួស ចាប់តាំងពីឆ្នាំ ២០១៦ មក ។

នៅថ្ងៃទី២៩ ខែកុម្ភៈ ក្រុមក្មេងពាលបានចាប់ផ្តើមការបាញ់បោះក្នុងទីក្រុង Port-au-Prince និងនៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីហៃទី ស្របពេលដែលអវត្តមានរបស់លោក Henry ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសកេនយ៉ាដើម្បីដើរហើររកកិច្ចព្រមព្រមសម្រាប់ការដាក់ពង្រាយកម្លាំងទ័ពបរទេសមកប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងពាលនៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតបក្រុមក្មេងពាលទាំងនោះបានដាក់មុខព្រួញរារាំងលោក Henry មិនឲ្យត្រឡប់ចូលមកកាន់ប្រទេសហៃទីវិញឡើយ ហើយថែមទាំងបើកប្រតិបត្តិការប្រដាប់អាវុធសម្រុកចូលពន្ធនាគារដ៏ធំបំផុតរបស់ប្រទេស និងបានរំដោះទណ្ឌិតមួយចំនួនធំដើម្បីបន្ថែមកម្លាំងតតាំង ខណៈចាប់តាំងពីពេលនោះមក រដ្ឋាភិបាលហៃទីសម្រេចប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយបច្ចុប្បន្នលោកនាយករដ្ឋមន្ត្រីកំពុងស្ថិតក្នុងប្រទេសព័រតូរីកូ ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហៃទីបានធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គម និងនយោបាយ ជាពិសេសបន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ ស្របពេលដែលអំពើ​ហិង្សានាពេលថ្មីៗ​នេះ​ ទាញឲ្យ​វិបត្តិ​មនុស្សធម៌​ក្នុងប្រទេស​កាន់តែហៅលែងឮហើយ ខណៈយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ភាពចលាចលនេះបានធ្វើឲ្យប្រជាជនហៃទី ៣៦២,០០០ នាក់ត្រូវផ្លាស់ទីលំនៅ ហើយច្រើនជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ទូត EU និងប្រទេស ២ ទៀតចាប់ផ្ដើមជម្លៀសក្រុមការងារចេញពី ហៃទី ដែលកំពុងផ្ទុះអំពើហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម