ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រកាសអនុវត្តច្បាប់ចុះសញ្ជាតិ តែមិនរាប់បញ្ចូលអ្នកកាន់សាសនាឥស្លាម
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក Narendra Modi បានប្រកាសអនុវត្តច្បាប់សញ្ជាតិឆ្នាំ ២០១៩ ប៉ុន្តែមិនរាប់បញ្ចូលអ្នកកាន់សាសនាឥស្លាមនោះឡើយ ពោលប៉ុន្មានសប្តាហ៍មុនពេលមេដឹកនាំជាតិនិយមហិណ្ឌូរូបនេះស្វែងរកតំណែងនៅក្នុងការបោះឆ្នោតអាណត្តិទី ៣ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី១២ ខែមីនា ។

ច្បាប់ស្តីពីវិសោធនកម្មសញ្ជាតិត្រូវបានអនុម័តដោយសភាឥណ្ឌាក្នុងឆ្នាំ ២០១៩ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Modi បានផ្អាក បន្ទាប់ពីមានការតវ៉ាដ៏សាហាវបានផ្ទុះឡើងនៅក្នុងរដ្ឋធានី New Delhi និងកន្លែងផ្សេងទៀត ។
ច្បាប់នេះនឹងផ្ដល់នូវផ្លូវដ៏លឿនមួយដល់ការចូលសញ្ជាតិសម្រាប់អ្នកកាន់សាសនាហិណ្ឌូ ផាស៊ីស ស៊ីក ពុទ្ធសាសនិក ជេន និងគ្រិស្តសាសនិក ដែលបានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថានចូលមកកាន់ឥណ្ឌា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែមិនរាប់បញ្ចូលអ្នកកាន់សាសនាឥស្លាមឡើយ ។

ទន្ទឹមនោះ ការចុះសញ្ជាតិរបស់ប្រជាពលរដ្ឋគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក Modi ដើម្បីកំណត់អត្តសញ្ញាណ និងលុបបំបាត់មនុស្សដែលខ្លួនអះអាងថា ចូលមកប្រទេសឥណ្ឌាដោយខុសច្បាប់ ខណៈការស្ទង់មតិភាគច្រើនបង្ហាញថា លោក Modi នឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ។

លោក Modi បានលាយបញ្ចូលសាសនាកាន់តែខ្លាំងឡើងជាមួយនឹងនយោបាយក្នុងរូបមន្តមួយដែលមានភាពស៊ីជម្រៅជាមួយប្រជាជនហិណ្ឌូ ។ កាលពីខែមករា គាត់បានកម្ទេចចោលវិហារឥស្លាមដើម្បីបើកប្រាសាទហិណ្ឌូបំពេញតាមការសន្យារបស់អ្នកកាន់សាសនាហិណ្ឌូ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាគឺជាជម្រករបស់ប្រជាជនមូស្លីមប្រមាណ ២០០ លាននាក់ដែលបង្កើតជាក្រុមជនជាតិភាគតិចដ៏ធំមួយនៅក្នុងប្រទេសដែលមានប្រជាជនជាង ១.៤ ពាន់លាននាក់មួយនេះ ។ យ៉ាងណា ពួកគេត្រូវបានខ្ចាត់ខ្ចាយស្ទើរតែគ្រប់តំបន់នៃប្រទេសឥណ្ឌា ហើយត្រូវបានគេកំណត់គោលដៅនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពី លោក Modi ឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ ២០១៤ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ