ព័ត៌មានអន្ដរជាតិ
រុស្សី ឃុំខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ ពីបទចារកម្ម
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃទីក្រុងមូស្គូ បានឲ្យដឹងនៅថ្ងៃអង្គារទី១២ខែមីនាថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្សី ជាប់ពាក់ព័ន្ធពីបទចារកម្ម។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសនៅទីក្រុងសេអ៊ូលឯណោះ ក៏បានបញ្ជាក់ពីការចាប់ខ្លួននេះផងដែរ ដោយនិយាយថា ពួកគេកំពុងព្យាយាមផ្តល់ការគាំទ្រផ្នែកកុងស៊ុល ដល់រូបគេ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងាររដ្ឋ Tass, បុរសឈ្មោះ Baek Won-soon ត្រូវបានចាប់ខ្លួននៅទីក្រុង Vladivostok ចុងភាគខាងកើត កាលពីដើមឆ្នាំនេះ ហើយបច្ចុប្បន្ន កំពុងជាប់ក្នុងពន្ធនាគារទីក្រុងមូស្គូ។ គាត់ត្រូវចោទប្រកាន់ថា បានបញ្ជូនព័ត៌មានទាក់ទិនអាថ៌កំបាំងរដ្ឋ ដល់ភ្នាក់ងារចារកម្មបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានពិស្ដារជុំវិញករណីនេះទេ ខណៈក្រសួងការបរទេសកូរ៉េខាងត្បូង អះអាងថា ខ្លួនសូមមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ព្រោះរឿងកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ការឃុំខ្លួនលោក Baek គឺជាផ្នែកនៃការបង្ក្រាបលើជនបរទេសជាបន្តបន្ទាប់ ដែលធ្វើឡើងដោយអាជ្ញាធររុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពី២ឆ្នាំមុនមក ហើយទីក្រុងមូស្គូ ត្រូវគេចោទថា ព្យាយាមចាប់ខ្លួនជនបរទេស ដើម្បីប្រើប្រាស់ជាលេសចរចានយោបាយ និងសម្រាប់ការដោះដូរអ្នកទោស។

ក្នុងចំណោមករណីទាំងនោះ មានបុរសជនជាតិអាមេរិកនិងជាអ្នករាយការណ៍ព័ត៌មាន Wall Street Journal លោក Evan Gershkovich ដែលត្រូវបានឃុំខ្លួនកាលពីខែមីនាឆ្នាំមុន ពីបទចារកម្ម និងអ្នកកាសែតកូនកាត់រុស្ស៊ី-អាមេរិកឈ្មោះ Alsu Kurmsasheva ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីយោធារុស្ស៊ី។
តាមការចុះផ្សាយរបស់ Tass, លោក Baek កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Lefortovo ដូចគ្នានឹងលោក Gershkovich ដែរ ខណៈតុលាការ បានសម្រេចឲ្យឃុំខ្លួនគាត់បន្តរហូតដល់ខែមិថុនា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ FBI តាមចាប់ខ្លួនចារបុរសអ៊ីរ៉ង់ ដែលកំពុងប្រមែប្រមូលគ្នីគ្នា ធ្វើឃាតមន្ត្រីអាមេរិក

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង