Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បន្តវាយប្រហារឥតប្រណីដៃលើតំបន់ហ្គាហ្សា មិនខ្វល់ប្រជាជន​កំពុងគោរពបុណ្យរ៉ាម៉ាដាន

បានផុស

នៅ

យោធា​អ៊ីស្រាអែល​នៅតែ​បន្ត​បើកការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​តំបន់​ហ្គាហ្សា​ ដែលហាក់ដូចជាមិនអាណិតអាសូរដល់ប្រជាជនមូស្លីមដែលកំពុងរៀបចំពិធីបុណ្យរ៉ាម៉ាដាននោះឡើយ ។​ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី១២ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាប្រជាជននៅហ្គាហ្សាកំពុងគោរពបុណ្យរ៉ាម៉ាដាន យោធាអ៊ីស្រាអែលមិនខ្វល់នឹងប្រជាជននៅតំបន់ហ្គាហ្សាដែលកំពុងគោរពបូជាក្នុងពិធីបុណ្យនៃខែបរិសុទ្ធរ៉ាម៉ាដាននោះឡើយ ពោលនៅតែបន្តការវាយប្រហារតាមអាកាសឥតឈប់ឈរ ខណៈអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងតិច ៦៧ នាក់បានស្លាប់ និង ១០៦ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ទន្ទឹមនោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ប្រទេសនេះបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើបរិវេណក្រោមដីមួយកន្លែងនៅក្នុងតំបន់ហ្គាហ្សាក្នុងគោលដៅសម្លាប់មេដឹកនាំក្រុមហាម៉ាស Marwan Issa និងមេបញ្ជាការម្នាក់ទៀតដែលជាអ្នកកាន់ឃ្លាំងអាវុធនៅហ្គាហ្សា ។

យោងតាមវីដេអូដែលថតដោយទីភ្នាក់ងារព័ត៌មាន AP បង្ហាញឲ្យឃើញជនជាតិប៉ាឡេស្ទីនកំពុងអធិស្ឋានក្នុងវិហារអ៊ីស្លាមបាក់បែកមួយកន្លែង បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះមកលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ។

គួរបញ្ជាក់ថា ប្រជាជននៅតំបន់ហ្គាហ្សាមិនត្រឹមតែស្លាប់ក្នុងការវាយប្រហារប៉ុណ្ណោះទេ ឥឡូនេះពួក​គេ​ក៏​ត្រូវ​ស្លាប់​ដោយ​ការ​អត់​ឃ្លានថែមទៀតផងដែរ ខណៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ការផ្គត់ផ្គង់ស្បៀងអាហារដែលត្រូវបានទម្លាក់តាមអាកាសគឺមិនគ្រប់គ្រាន់នោះឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម