ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃនៅថ្ងៃអង្គារនេះបានចេញសេចក្ដីអនុម័តលើសំណើសុំឲ្យតុលាការធម្មនុញ្ញរំលាយគណបក្សចលនាឆ្ពោះទៅមុខដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានព័ស្តុតាងដែលគណបក្សចលនាឆ្ពោះទៅមុខ បង្ខូចប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។ គណៈកម្មការរៀបចំការបោះឆ្នោតបានថ្លឹងថ្លែងពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទស្នើសុំឲ្យតុលាការធម្មនុញ្ញរំលាយគណបក្សចលនាឆ្ពោះទៅមុខជាផ្លូវការតែម្ដង” ។
ចំណាត់ការនេះបានធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីខែមករាកន្លងទៅ ពោលនៅពេលនោះ តុលាការសម្រេចថា គណបក្សចលនាឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញ ដោយសារតែផែនការចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ខណៈយុទ្ធនាការនេះត្រូវបានគេមើលឃើញថា មានកូនចិត្តបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានអំណាចរបស់ប្រទេស ។

នេះគឺជារឿងដ៏សោកស្ដាយថ្មីមួយទៀតសម្រាប់គណបក្សចលនាឆ្ពោះទៅមុខ ក្រោយពេលដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីទៅហើយ ប៉ុន្តែបែរជាត្រូវបានរារាំងមិនឲ្យដឹករដ្ឋាភិបាលថ្មីរបស់ថៃ ខណៈបច្ចុប្បន្បប្រឈមនឹងហានិភ័យរំលាយគណបក្សចោលទៅទៀត ។
គួរបញ្ជាក់ថា គណបក្សនយោបាយជំនាន់មុនរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺបក្សអនាគតឆ្ពោះទៅមុខ ដែលសុទ្ធសឹងតែមានគោលនយោបាយស្រដៀងៗគ្នានេះ ក៏ត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលផងដែរកាលពី ២០២០ កន្លងទៅ ពីបទបំពានច្បាប់ឃោសនាបោះឆ្នោត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ រឹបអូសថ្នាំញៀន ក្នុងចំនួនបំបែកកំណត់ត្រា ជិត២០លានគ្រាប់

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?