Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយសព្វាវុធ ៣០០លានដុល្លារដល់អ៊ុយក្រែន យ៉ាងភ្ញាក់ផ្អើល

បានផុស

នៅ

សេតវិមានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយសព្វាអាវុធក្នុងទំហំទឹកប្រាក់៣០០លានដុល្លារទៅឲ្យអ៊ុយក្រែន ដែលនេះគឺជាសេចក្តី​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលបំផុត ព្រោះថា ​វិក្កយបត្រ​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ដល់ទីក្រុងកៀវ កំពុងជជែកដេញដោលនិងជាប់គាំងក្នុងសភានៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធទី១៣ខែមីនា។

(រូបថត៖ WSJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីក្រុងវ៉ាស៊ីនតោន ការផ្តល់ជំនួយគ្រាប់កាំភ្លើង រ៉ុកកែត និងមីស៊ីលប្រឆាំងយន្តហោះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​បី​ខែមកនេះ គឺ​មាន​គោល​បំណង​ទប់​អ៊ុយក្រែន ​មិន​ឲ្យ​បាត់បង់​ទឹកដីបន្ថែមទៀត​ទៅដៃ​រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan អះអាងថា ជំនួយនេះ មិនអាចបំពេញតម្រូវការសមរភូមិរបស់អ៊ុយក្រែនបានទាំងស្រុងទេ។ គ្រឿងសឹកទាំងនេះ នឹងជួយអ៊ុយក្រែនបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan (រូបថត៖ AFP)

នារយៈពេលប៉ុន្មានខែមកនេះ សេតវិមាន បានអំពាវនាវម្តងហើយម្តងទៀតទៅកាន់សភា ឲ្យអនុម័តកញ្ចប់ថវិកា ដែលនឹងបញ្ជូនជំនួយទៅអ៊ុយក្រែន ក៏ដូចជាអ៊ីស្រាអែល និងតៃវ៉ាន់ផងដែរ។ វិក្កយបត្រជំនួយទឹកប្រាក់៦០ពាន់លានដុល្លារ បានអនុម័តពីព្រឹទ្ធសភារួចហើយ ប៉ុន្តែមិនទាន់ឆ្លងការបោះឆ្នោតក្នុងរដ្ឋសភា នៅឡើយទេ។

មកទល់ពេលនេះ ប្រធានរដ្ឋសភាលោក ម៉ាយ ចនសុន ដែលជាសម្ព័ន្ធមិត្តរបស់លោក ដូណាល់​ ត្រាំ បានបដិសេធពិចារណាលើសេចក្តីព្រាងច្បាប់ព្រឹទ្ធសភា ដោយរក្សាជំហរថា សភានឹងបោះឆ្នោតលើវិក្កយបត្រជំនួយរបស់ខ្លួន លុះត្រាតែសមាជ អនុម័តថវិកាយកទៅជួសជុលប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ជាមុនសិន។

ប្រធានរដ្ឋសភាលោក ម៉ាយ ចនសុន (រូបថត៖ AP)

សេចក្តីប្រកាសជំនួយចុងក្រោយនេះ កើតឡើងចំពេលលោក ចូ បៃដិន ស្វាគមន៍ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប៉ូឡូញ នៅសេតវិមាន ដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន ហើយនៅថ្ងៃដដែលនោះ ប្រទេស​ដាណឺម៉ាក ក៏​បាន​ប្រកាសដែរ​ថា ​ខ្លួន​នឹងបញ្ជូន​អាវុធព្រមទាំង​កាំភ្លើង​ធំក្នុងទំហំទឹកប្រាក់​ប្រមាណ ៣៣៦ លាន​ដុល្លារ​ទៅឲ្យ​អ៊ុយក្រែន។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសន្តិសុខទឹកប្រាក់ជាង៤៤.៩ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង ដោយក្នុងនោះរួមទាំងជំនួយ៤៤.២ពាន់លានដុល្លារផងដែរ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា លោក Macron “កំសាក” មិនហ៊ានធ្វើទស្សនកិច្ច នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម