Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវការ! លោក ចូ បៃដិន គឺជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ទៅបោះឆ្នោតខែវិច្ឆិកា

បានផុស

នៅ

នៅទីបំផុតលោកប្រធានាធិបតី ចូ បៃដិន បានឈ្នះការតែងតាំងពីគណបក្សប្រជាធិបតេយ្យជាលើកទី២ ដើម្បីតំណាងទៅប្រកួតក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយគូប្រជែងប្រហែលជាគ្មាននរណាក្រៅពីលោក ដូណាល់ ត្រាំ នោះទេ។ នេះបើតាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី១៣ខែមីនា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានទទួលការតែងតាំងនេះមុនពេលកំណត់ បន្ទាប់ពីគាត់ឈ្នះប្រតិភូគ្រប់គ្រាន់នៅរដ្ឋ Georgia។ នោះបានជួយឲ្យលោកបៃដិន ឈ្នះប្រតិភូលើស១៩៦៨ នៃមហាសន្និបាតជាតិគណបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago ក្នុងខែសីហា ដែលតាមទម្លាប់ ពេលនោះជាពេលដែលការតែងតាំងរបស់គាត់ នឹងត្រូវធ្វើឡើងជាផ្លូវការ។

ត្បិតមានវ័យចាស់បន្តិចមែន តែលោក បៃដិន មិនប្រឈមនឹងការប្រឆាំងខ្លាំងក្លាណាស់ណាពេកទេ ក្នុងគណបក្សប្រជាធិបតេយ្យចំពោះការឈរឈ្មោះបោះឆ្នោតឡើងវិញ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ តាមការស្ទង់មតិថ្មីៗដោយ The Associated Press-NORC Center for Public Affairs Research បានបង្ហាញថា មនុស្សពេញវ័យអាមេរិកត្រឹមតែ៣៨% ប៉ុណ្ណោះដែលយល់ស្របពីរបៀបដឹកនាំរបស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតី ខណៈ៦១% មិនយល់ស្រប។

មុនការបោះឆ្នោតលើកនេះ លោក បៃដិន ត្រូវប្រឈមនឹងយុទ្ធនាការយ៉ាងលំបាក ទាំងក្នុងនិងក្រៅប្រទេស ខណៈដែលលោកត្រូវទប់ទល់ជាមួយលោក ត្រាំ ដែលបានប្រកាសក្តែងៗពីការផ្តាច់ជំនួយអ៊ុយក្រែន ដកខ្លួនចេញពីអង្គការណាតូ ហើយថែមទាំងសរសើរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ដូចជាការជំរុញឲ្យទីក្រុងមូស្គូ វាយប្រហារសម្ព័ន្ធមិត្តណាតូណា ដែលគាត់ចាត់ទុកថាមិនបំពេញតាមគោលដៅចំណាយទៀតផង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ PBS)

ក្រោយឈ្នះការតែងតាំង លោក បៃដិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងប្រឈមមុខនឹងការពិតយ៉ាងច្បាស់។ សេរីភាពនិងលទ្ធិប្រជាធិបតេយ្យ គឺកំពុងស្ថិតក្នុងហានិភ័យនៅទីនេះ ក្នុងរបៀបដែលមិនធ្លាប់មានសោះចាប់តាំងពីសង្គ្រាមស៊ីវិលមក។ លោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការសងសឹក ដែលគំរាមកំហែងដល់ចិត្តគំនិតរបស់អាមេរិក។ ​ខ្ញុំ​ជឿ​ថា​ប្រជាជន​អាមេរិក​នឹង​ជ្រើសរើស ​ដើម្បី​រក្សា​យើង​ឲ្យ​ឈាន​ទៅ​អនាគត”។

សូមបញ្ជាក់ លោក ចូ បៃដិន គឺជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីទី៤៧ ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ចូ បៃដិន និង ដូណាល់ ត្រាំ ប្រកាសធ្វើដំណើរទៅព្រំដែនម៉ិកស៊ិក នៅថ្ងៃតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម