Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ វៀតណាម ក៏ប៉ះអាកាសធាតុក្ដៅហួតហែង

បានផុស

នៅ

តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងទ្រាំទ្រនឹងរលកកម្ដៅដ៏ក្ដៅឆួលបំផុតសម្រាប់ឆ្នាំនេះ ដោយសារតែលំនាំអាកាសធាតុប្លែកខុសពីធម្មតា ពោលសីតុណ្ហភាពឡើងដល់ ៣៨.៥ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Dinh Quyet ប្រធានមជ្ឈមណ្ឌលឧតុនិយមប្រចាំតំបន់ភាគខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា រកលកកម្ដៅនេះអូសពេលតាំងតែពីខែមុនមកម្ល៉េះ ដោយសារតែឥទ្ធិពលនៃបាតុភូត El Nino ខណៈនៅខេត្ត Binh Phuoc បានកត់ត្រាសីតុណ្ហភាព ៣៨.៥ អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន ចាប់តាំងពីដើមឆ្នាំមក ហើយរយៈពេលក្តៅស្ងួតហួងហែងនៅឆ្នាំនេះនឹងយូរជាងឆ្នាំមុនៗ ដូច្នេះ​រដូវវស្សា​អាច​នឹង​មក​ដល់​ប្រហែល​ពាក់កណ្តាល​ខែឧសភា​ឯណោះ ។

មជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា ទោះយ៉ាងណា រលកកម្ដៅនឹងធ្លាក់ចុះអន់ថយវិញនៅចុងខែមីនា និងខែមេសា ខណៈនៅថ្ងៃពុធ ទី១៣ ខែមីនានេះ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់នឹងមានប្រហែល ៣៦ ដល់ ៣៨ អង្សាសេ ខណៈទីក្រុងហូជីមិញអាចនឹងមានសីតុណ្ហភាពលើសពី ៣៨ អង្សាសេ ហើយតំបន់ភាគខាងត្បូងមួយចំនួននឹងកត់ត្រាសីតុណ្ហភាពលើសពី ៣៩ អង្សាសេ ។

ទន្ទឹមនោះ បាតុភូត El Nino ក៏បង្កភាពរាំងស្ងួតផងដែរ ដែលបណ្តាលឲ្យមានទឹកហូរចូលទៅកាន់ទន្លេមេគង្គតិចតួចប៉ុណ្ណោះ ខណៈអាកាសធាតុកាន់តែក្ដៅ ទឹកប្រៃនឹងហូរជ្រៀតចូលទន្លេកាន់តែច្រើនដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់ ស្របពេលដែលទន្លេជាច្រើននៅទីក្រុងហូជីមិញ ជាពិសេសទន្លេសៃហ្គន កំពុងមានទឹកប្រៃហូរចូល ។

ចំណែកវិទ្យាស្ថានវិទ្យាសាស្ត្រឧតុនិយម និងបម្រែបម្រួលអាកាសធាតុ ចំណុះក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក៏បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមអាចនឹងទទួលរងសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រាក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខ ជាមួយនឹងភ្លៀងធ្លាក់តិចជាងឆ្នាំមុនៗ ជាពិសេសនៅតំបន់ប៉ែកខាងត្បូងប្រទេសតែម្ដង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សេវាជួលរថយន្តនៅ វៀតណាម ត្រូវប៉ាន់ខ្លាំង ក្រោយចប់ចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម