Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដាំកូនរុក្ខជាតិបង្កាត់ពូជពីលំហអវកាស ៥០០ ដើមដើម្បីស្ដារបរិស្ថាន

បានផុស

នៅ

កូន​រុក្ខជាតិ​​ចំនួន​ ៣,០០០ ​ដើមជា​ប្រភេទ​​បង្កាត់​ពូជ​លាយ​គ្នា ក៏​ដូច​ជា​ប្រភេទ​​កូន​រុក្ខ​ជាតិ​កម្រ​មួយ​ចំនួន​​ត្រូវ​បាន​ដាំ​ដុះ​ឡើង​វិញ​ក្នុង​តំបន់​ព្រៃ​ និង​​តំបន់​​ដី​អាង​​ជ្រលង​ភ្នំ​ ៣ កន្លែង​ធំៗ​ក្នុង​​ខេត្ត​ Hubei ភាគ​កណ្តាល​ប្រទេស​ចិន​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ​​ នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ២០២៤​ នេះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ប្រភេទ​​កូន​រុក្ខជាតិដែល​មាន​ឈ្មោះ​វិទ្យាសាស្រ្ត​ Myricaria Laxiflora ចំនួន​១,០០០ ​ដើម និង​ប្រភេទ​ Plantago fengdouensis ​ចំនួន ​២,០០០ ​ដើមត្រូវ​ដាំ​ផ្សារ​ភ្ជាប់​នឹង​ដី​ទំនាប​ទន្លេ​ Yangtze ដែល​ជា​ការ​បណ្តុះ​ប្រភេទ​កូន​ឈើ​នេះ​ឡើង​វិញ​តាម​បែប​សប្បនិម្មិត និង​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ចិន ​។

កូន​ឈើ​ទាំង​ពីរ​ប្រភេទ​ខាង​លើ​នេះ ជា​ពូជ​ប្រភេទ​ធន់​នឹង​កម្លាំង​ទឹក ក៏​ដូច​ជា​​ទឹក​ជន់​ជាប់​យូរ​ ហើយ​​កូន​ឈើ​នេះ មិន​ត្រឹម​តែ​ជួយ​ស្តារ​គុណ​ភាព​ដី​ប៉ុណ្ណោះទេថែម​ទាំង​ជួយ​​​ការ​ពារ​ច្រាំង​​មាត់​ទន្លេ​ពី​កម្រិត​ទឹក​ជន់​ខ្លាំង​ក្នុង​តំបន់​ទាំង​បី​ទៀត​ផង ។ បន្ថែម​ពី​​នេះ កូន​ឈើ​ទាំង​ពីរ​ប្រភេទ​នឹង​ជា​​ក្លាយ​ជា​ដើម​ឈើ​​​​ស្តារ​​ជីវ​ចម្រុះ​អេកូឡូស៊ី ក៏​ដូច​ជា​សោភ័ណ​ភាព​ធម្មជាតិ​នៃ​ទន្លេ​ Yangtze ផងដែរ ។

ដោយ​ឡែក​ក្នុង​ចំណោម​​ប្រភេទ​កូន​ឈើ Plantago Fengdouensis ចំនួន ២,០០០ ​ដើមគឺ​មាន ​៥០០ ​ដើម​ជា​ប្រភេទ​បង្កាត់​ពូជ​​ពី​លំហ​អវកាស​ ដែល​ជា​ប្រភេទ​រុក្ខ​ជាតិដ៏កម្រ​ដំបូង​គេ​ដែល​បាន​យក​មក​ដាំ​នៅ​ផែន​ដី​វិញ​ក្នុង​ប្រវត្តិសាស្រ្ត​​របស់​ចិន​ ។

លោក Huang Guiyun ​វិស្វករ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ទន្លេ Yangtze ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ចិន នឹង​នៅ​​តាម​ដាន​ទៅ​លើ​អត្រា​លូត​លាស់​ និងភាពស៊ាំនៃ​ប្រភេទ​រុក្ខ​ជាតិ​ប្រភេទ​បង្កាត់​ពូជ​នេះ ហើយ​ពពួក​ពូជ​ឈើ​ទាំង​នោះសុទ្ធ​សឹង​ជា​ប្រភេទ​សម្រាំង​ល្អ​ៗ​សម្រាប់​ស្តារ​លើ​ប្រព័ន្ធ​បរិស្ថាន​​អេកូឡូស៊ី ដែល​ជា​ញឹក​ញាប់​មាន​កម្រិត​​ទឹក​ជន់​ខ្លាំង​ក្នុង​តំបន់​នោះ ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា២ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៤ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៤ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ៩ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍១៤ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម