ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងលែងកាន់តំណែង ២ ក្នុងពេលតែមួយ
លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងដកខ្លួនចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចោលមួយ ដើម្បីបន្ថូរស្ថានការណ៍តានតឹងជាមួយធនាគារកណ្ដាលថៃ (BoT) ជុំវិញគោលនយោបាយរូបិយវត្ថុ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នាថ្ងៃទី១៣ ខែមីនា ។

ទន្ទឹមនោះ កាសែតថៃ Krungthep Turakij ក៏បានរាយការណ៍ផងដែរថា អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះអាចនឹងតែងតាំងលោក Pichai Chunhavajira ជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ដោយសារតែលោក Pichai ដែលលើកឡើងឲ្យកាន់ការជាប្រធានផ្សារហ៊ុនថៃកាលពីខែមុន គឺជាមនុស្សដ៏គួរឲ្យទុកចិត្ត និងស្និទ្ធជាមួយលោក សេដ្ឋា បំផុត ម្យ៉ាងលោក Pichai ក៏មានសមត្ថភាពអនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងករណីបន្ទាន់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ការរើសយកលោក Pichai ដែលជាអ្នកចាស់ទុំខាងទីផ្សារមូលធន ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី អាចជួយសម្រាលបន្ទុករវាងរដ្ឋបាលរបស់លោក សេដ្ឋា និងធនាគារកណ្តាលផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីតែងតែប៉ះគ្នាជាញឹកញាប់លើយុទ្ធសាស្ត្រក្នុងការស្ដារប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ានមួយនេះ ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ចំពេលមានវិបត្តិអតិផរណា ។

ចំណែកឫសគល់នៃរឿងរ៉ាវនេះអាចដោយសារតែការងារដកឃ្លាមិនរួចរបស់លោក សេដ្ឋា ក្នុងតំណែងជានាយករដ្ឋមន្ត្រី ទើបរាំងស្ទះសកម្មភាពការងារនៅក្នុងក្រសួងហិរញ្ញវត្ថុ ជាពិសេសកង្វះក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មី ខណៈការតែងតាំងរដ្ឋមន្ត្រីថ្មីនេះទៀតសោត ក៏នឹងជួយសម្រាលបន្ទុកការងាររបស់នាយករដ្ឋមន្ត្រីផងដែរ ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ១.៩ ភាគរយកាលពីឆ្នាំមុន ដែលជាកំណើនដ៏យឺតយ៉ាវមួយ បើប្រៀបធៀបនឹងអត្រាកំណើនជាមួយដៃគូក្នុងតំបន់ ខណៈគោលការណ៍របស់លោក សេដ្ឋា ចង់បង្កើនល្បឿនពង្រីកសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសដល់ ៥ ភាគរយ ដោយផ្ដោតមុខព្រួញលើវិធានការមួយចំនួន រួមទាំងការលើកលែងទិដ្ឋាការដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគិនមកពីជុំវិញពិភពលោក ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ