Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់លក្ខខណ្ឌ ចរចាសន្តិភាពជាមួយ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែលក្ខខណ្ឌគឺថា កិច្ចចរចានឹងប្រព្រឹត្តទៅបានលុះត្រាតែខ្លួន ទទួលបានការធានាផ្នែកសន្តិសុខ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយ RIA Novosti ដែលចេញផ្សាយនៅថ្ងៃពុធទី១៣ខែមីនា លោក ពូទីន បានរំលឹកឡើងវិញនូវឆន្ទៈរបស់រុស្ស៊ី ក្នុងការដោះស្រាយជម្លោះនេះដោយសន្តិភាព។ លោកពូទីននិយាយថា “ក្នុងករណីនេះ យើងចាប់អារម្មណ៍ខ្លាំងបំផុត លើសន្តិសុខរបស់រុស្ស៊ី។ យើងនឹងផ្តើមពីរឿងនេះ”។

នៅពេលសួរថាតើ កិច្ចព្រមព្រៀងយុត្តិធម៌ជាមួយលោកខាងលិច អាចទៅរួចឬទេ? លោកពូទីនឆ្លើយទាំងគ្មានស្ទាក់ស្ទើរថា “ខ្ញុំមិនទុកចិត្តនរណាម្នាក់ឡើយ ប៉ុន្តែយើងត្រូវការការធានា។ គ្មានភាពចាំបាច់ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើយ ក្នុងសង្រ្គាមនៅអ៊ុយក្រែន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏ព្រមានដែរ! ប្រទេសណាដែលប្រកាសថា ពួកគេមិនមានបន្ទាត់ក្រហមចំពោះរុស្ស៊ី គួរតែយល់ហើយថា រុស្ស៊ីនឹងឆ្លើយតបតាមរបៀបដូចគ្នា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AFP)

សូមបញ្ជាក់ ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ឥឡូវបានឈានដល់ឆ្នាំទី៣ហើយ ខណៈកងកម្លាំងរបស់លោក ពូទីន កាន់តែរុលទៅមុខជាលំដាប់ រីឯរដ្ឋាភិបាលក្នុងទីក្រុងកៀវ នៅតែតស៊ូដើម្បីទប់ទល់ ដោយពឹងផ្នែកខ្លាំងបំផុតទៅលើជំនួយរបស់អាមេរិកនិងអឺរ៉ុប។

កាលពីថ្ងៃទី១២ខែមីនា សេតវិមានបានប្រកាសកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៣០០លានដុល្លារអាមេរិក ដល់អ៊ុយក្រែន បើទោះបីជាការអំពាវនាវរបស់លោកប្រធានាធិបតី ចូ បៃដិន សុំជំនួយជាង៦០ពាន់លានដុល្លារ នៅតែជាប់គាំងក្នុងសភា ដោយសារជម្លោះជាមួយគណបក្សសាធារណរដ្ឋក៏ដោយ។

គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសន្តិសុខទឹកប្រាក់ជាង៤៤.៩ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង ដោយក្នុងនោះរួមទាំងជំនួយ៤៤.២ពាន់លានដុល្លារផងដែរ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រកាស ត្រៀមបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម