ព័ត៌មានអន្ដរជាតិ
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន
លោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ត្រូវគេឃើញពាក់ខ្សែកតម្លៃ ៦០លានដុល្លារ និងចិញ្ចៀនតម្លៃ ៦.៥ លានដុល្លារ ក្នុងកម្មវិធី pre-wedding ឬពិធីជប់លៀងមុនរៀបការរបស់កូនប្រុស Anant ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០១ ខែមីនា មកម៉្លេះ។
យោងតាមគេហទំព័រ Business Insider បានចេញរបាយការណ៍ដោយដកដ្រង់នូវខ្លឹមសាររបស់លោក Manish Malhotra ដែលបានចែករំលែកនៅលើ Instagram បង្ហាញពីរូបភាពរបស់ឥស្សរជនដ៏គួរឲ្យគោរពរូបនេះស្ថិតក្នុងឈុតសំលៀកបំពាក់បែបនារីឥណ្ឌា ពាក់អាវពណ៌មាសដ៏ភ្លឺចែងចាំងក្នុងពិធីជប់លៀងមុនរៀបការរបស់កូនប្រុសពៅ Anant Ambani ក្នុងយប់បញ្ចប់នៃថ្ងៃទាំងបី ។

រូបថតបង្ហាញថា លោកស្រីបានបង្ហាញខ្សែកដែលតុបតែងដោយត្បូងពេជ្រ និងត្បូងមរកតចម្រុះ នៅកណ្តាលដោយត្បូងធំៗពីរ។ តម្លៃនៃគ្រឿងអស់នេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកពេញបណ្ដាញអ៉ិនធើណេត ជាមួយនឹងការបោះពុម្ពផ្សាយពីទស្សនាវដ្ដីម៉ូដដូចជា GQ India និង Harper’s Bazaar India បានវាយតម្លៃតម្លៃថា វាអាចមានតម្លៃ ៥ ពាន់លានរូពី (៦០.៤លានដុល្លារអាមេរិក)។
ដោយឡែក គេហទំព័រ Vogue India ក៏បានរាយការណ៍ដែរថា គ្រឿងអលង្ការមួយទៀតដែលបង្ហាញដោយលោកស្រីគឺ Mirror of Paradise ជាពេជ្រទំហំ៥២.៥៨ ការ៉ាត់ លក់នៅឯការដេញថ្លៃរបស់ Christie ក្នុងខែមិថុនា ឆ្នាំ ២០១៩ ក្នុងតម្លៃ ៦.៥ លានដុល្លារអាមេរិក។ ភរិយាសេដ្ធីឥណ្ឌារូបនេះក៏បានពាក់ចិញ្ចៀនផងដែរ ក្នុងអំឡុងពេលសម្ពោធមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani នៅទីក្រុងបុមបៃក្នុងខែមេសាឆ្នាំ ២០២៣។
សូមបញ្ចាក់ឲ្យដឹងដែរថា លោកស្រី Nita បច្ចុប្បន្ននេះមានអាយុ ៦១ ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅមហាវិទ្យាល័យ Narsee Monjee College of Commerce & Economics ក្នុងទីក្រុងបុមបៃ។ គាត់ក៏ត្រូវបានបណ្តុះបណ្តាលក្នុងសាលារបាំ Bharatnatyam ផងដែរ។
លើសពីនេះទៀតដែរ លោកស្រីបានធ្វើការជាគ្រូបង្រៀនពីមុនមក ក្នុងពេលដែលបច្ចុប្បន្ននេះគាត់បានដើរតួយ៉ាងសំខាន់ជាស្ថាបនិក និងជាប្រធានមូលនិធិ Reliance ជាផ្នែកសប្បុរសធម៌នៃក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនគ្រប់គ្រង និងដឹកនាំដោយស្វាមី។ ថ្មីៗនេះគាត់ក៏បានឡើងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលទើបបង្កើតថ្មី កើតចេញពីការរួមបញ្ចូលគ្នានៃ Disney និង Reliance Industries ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាមហាសេដ្ឋី Ambani ជាស្ត្រីមានឥទ្ធិពលបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ