ព័ត៌មានអន្ដរជាតិ
ទ័ពអ៊ីស្រាអែល វាយប្រហារឃ្លាំងជំនួយនៅ Rafah
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនហៅកាត់ UNRWA និយាយថា បុគ្គលិកម្នាក់ត្រូវបានសម្លាប់ និង២២នាក់ផ្សេងទៀតរងរបួស នៅពេលកងកម្លាំងអ៊ីស្រាអែល វាយប្រហារឃ្លាំងស្បៀងអាហារក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា។

ប្រធាន UNRWA លោក Philippe Lazzarini និយាយថា ការវាយប្រហារលើទីតាំងរបស់ខ្លួន បានក្លាយជារឿងធម្មតាទៅហើយ ចំពោះអ្នកមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកនាំពាក្យរបស់ UNRWA លោកស្រី Juliette Touma បានប្រាប់ BBC ថា “មនុស្សរហូតដល់ ៦០នាក់ កំពុងធ្វើការនៅឃ្លាំងនេះ។ យើងដឹងថា គឺជាកងកម្លាំងអ៊ីស្រាអែលដែលជាអ្នកទទួលខុសត្រូវ។ ក្រុមរបស់យើងបានទៅដល់កន្លែង ហើយពួកគេបានរាយការណ៍មកវិញនូវអ្នកបាត់បង់ជីវិត”។

ជុំវិញការវាយប្រហារនេះដែរ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ឈ្មោះ Mohammed Abu Hasna ហើយចោទថា រូបគេជាប្រតិបត្តិការគាំទ្រការប្រយុទ្ធក្នុងស្លាបយោធារបស់ចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះនៅទីក្រុង Rafah។
ទីក្រុង Rafah កំពុងប្រមូលផ្តុំទៅដោយពលរដ្ឋប៉ាឡេស្ទីនប្រមាណ១.៥លាននាក់ ដែលស្វែងរកទីសុវត្ថិភាព គេចពីការវាយលុកជើងគោករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងក្នុងតំបន់ហ្គាហ្សា។

សូមបញ្ជាក់ជាថ្មីបន្តិច សង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមនៅពេលខ្មាន់កាំភ្លើងក្រុមហាម៉ាស សម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់២៥៣នាក់ទៀតធ្វើជាចំណាប់ខ្មាំង។
ចំណែក យោងតាមក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង៣១ ២០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងការសងសឹករបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កប៉ាល់ជំនួយដំបូងដឹកអាហារជិត ២០០ តោនពីប្រទេសស៊ីបទៅតំបន់ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ