Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! អាស៊ានបើកខ្ទង់ចំណាយជាង១០លានដុល្លារ ទិញវ៉ាក់សាំងកូវីដឲ្យប្រទេសជាសមាជិក

បានផុស

នៅ

អាស៊ាន បានសម្រេចចិត្តចំណាយប្រាក់១០.៥លានដុល្លារពីមូលនិធិឆ្លើយតបវីរុសកូរ៉ូណារបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងកូវីដសម្រាប់ប្រទេសជាសមាជិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ានបានធ្វើការសម្រេចចិត្តបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីស្ថានភាពគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈជាបន្ទាន់ (ACCWG-PHE) ដែលពិភាក្សាអំពីគំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺកូវីដ១៩។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បាននិយាយថា ការផ្តល់វ៉ាក់សាំង គឺជាតម្រូវការបន្ទាន់ហើយប្រទេសជាសមាជិកនីមួយៗ ត្រូវបញ្ជាក់ពីប្រភេទនិងបរិមាណវ៉ាក់សាំងដែលពួកគេត្រូវការ។

លោកក៏បានផ្តល់យោបល់ឲ្យប្រើប្រាស់យន្តការជាសកល ក្នុងការផ្តល់វ៉ាក់សាំងកូវីដដូចជាកម្មវិធី Covax ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាស៊ានផងដែរ។

មូលនិធិនេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមិថុនាឆ្នាំមុន ដើម្បីកាត់បន្ថយការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ អភិវឌ្ឍការព្យាបាលនិងវ៉ាក់សាំងកូវីដ និងការត្រៀមខ្លួនសម្រាប់ភាពអាសន្ននាពេលអនាគត។

មូលនិធិនេះបានទទួលវិភាគទានជាង១៥លានដុល្លារ ពីប្រទេសជាសមាជិកនិងដៃគូ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ានិងសិង្ហបុរីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដរួចទៅហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកដំបូងលើស្ត្រីមានផ្ទៃពោះ

ចុចអាន៖ ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម