ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងបរិវេណ FBI នៅ អាមេរិក របួសមនុស្ស ១៦ នាក់ ខណៈម្នាក់ដើរទៅពេទ្យដោយខ្លួនឯង
មនុស្សចំនួន ១៦ នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯកន្លែងហ្វឹកហ្វឺនរបស់ FBI ក្នុងទីក្រុង Irvine រដ្ឋ Southern California របស់សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន FBI ក៏កំពុងបើកការស៊ើបអង្កេតលើករណីមិននឹកស្មានដល់មួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ។
អ្នកនាំពាក្យនាយកដ្ឋានតម្រួត Orange County បានប្រាប់សារព័ត៌មាន CBS Los Angeles ថា ហេតុការណ៍នេះកើតមានឡើងនៅម៉ោង ១ រសៀលថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) បណ្ដាលឲ្យមនុស្ស ១៦ នាក់រងរបួស ក្នុងនោះ ១៣ នាក់រងរបួស ដោយសារវិលមុខ និងឈឺត្រចៀក ព្រោះតែថ្លង់សំឡេងផ្ទុះដ៏កក្រើក ខណៈជនរងគ្រោះ ៣ នាក់ទៀតរបួសខ្នង និងជើងតម្រូវឲ្យធ្វើការវះកាត់ ។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ ក្រុមគ្រូពេទ្យរបស់អាជ្ញាធរពន្លត់អគ្គីភ័យ Orange County បានបញ្ជូនជនរងគ្រោះចំនួន ១៥ នាក់ទៅកាន់មន្ទីរពេទ្យក្បែរនោះ ខណៈដែលអ្នករងរបួសម្នាក់ទៀតបានដើរទៅរកពេទ្យដោយខ្លួនឯង ដោយសារតែរបួសស្រាល ។
អ្នកនាំពាក្យរបស់តម្រួតបាននិយាយទៀតថា ឧបទ្ទវហេតុនេះបានកើតឡើង អំឡុងពេលសមយុទ្ធហ្វឹកហាត់រួមគ្នារវាងក្រុមរំដោះគ្រាប់បែក Bomb Squad និងក្រុមប្រដាប់អាវុធពិសេស SWAT របស់នាយកដ្ឋានតម្រួត Orange County ហើយការផ្ទុះបានកើតឡើងនៅខាងក្នុងអគារតូចមួយនៃបរិវេណរបស់ FBI ។
ពាក់ព័ន្ធនឹងបញ្ហានេះ FBI ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរថា “ក្រុមការងារ FBI កំពុងបើកការស៊ើបអង្កេតលើករណីនេះ ខណៈរឿងហេតុដែលឈានទៅដល់ការផ្ទុះនេះនៅតែមិនទាន់មានតម្រុយនៅឡើយទេ ជាពិសេសឧបករណ៍បំផ្ទុះក៏មិនទាន់រកឃើញដូចគ្នា ហើយបច្ចុប្បន្នអគារដែលរងការបំផ្ទុះក៏កំពុងដាក់ខ្សែហ៊ុមព័ទ្ធដោយប៉ូលិស” ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន ថា អាមេរិក កំពុងសំងំរៀបគម្រោងលូកលាន់ការបោះឆ្នោតប្រធានាធិបតី រុស្ស៊ី
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច