Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​ កាត់ទោស​អ្នក​ទេសចរ​កូរ៉េ ក្រោយដាក់ថ្នាំ​ក្នុងតែ​ពពុះសម្លាប់​ស្ត្រី​ម្នាក់ដើម្បីសងសឹក

បានផុស

នៅ

តុលាការនៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ទី១២ ខែមីនា បានកាត់ទោសអ្នកទេសចរជនជាតិកូរ៉េខាងត្បូងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ ពីបទបំពុលស្ត្រីម្នាក់ដោយចាក់ថ្នាំមួយចំនួនប្រើដើម្បីព្យាបាលបញ្ហាលិង្គងាប់ចូលទៅក្នុងភេសជ្ជៈតែពពុះរបស់នាងក្នុងន័យសងសឹក ។

យោងតាមកាសែត The Straits Times បានបញ្ចាក់ថា ជនជាប់ចោទមានឈ្មោះ Kim Donghun អាយុ ៣៣ ឆ្នាំ បានសារភាពនូវទោសកំហុសចំពោះការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយថ្នាំពុល ដោយបន្ថែមថា គាត់មិនអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបានដោយសារតែកំហឹងច្រាលឡើងមក។

តាម​ការ​ចោទ​ប្រកាន់​ថា លោក Kim មាន​ចំណង់​ចំណូល​ចិត្ត​នឹងការ​ថត​រូប​ និង​ថត​រូប​មនុស្ស​ជិះ​ស្គី​នៅ​កន្លែង​កីឡា ហើយកាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​មុន ជនជាប់ចោទបាន​ថត​រូប​ជន​រង​គ្រោះ ហើយ​បង្ហាញ​រូប​ថត​ជាមួយ​នាងយ៉ាងស្និតស្នាលបំផុត។ ប៉ុន្តែស្ត្រីរូបនោះមិនសប្បាយចិត្តទេ ដែលគាត់បានថតរូបរបស់នាងដោយគ្មានការអនុញ្ញាត ហើយដើរចេញពីគាត់ ធ្វើឲ្យគាត់ខឹងសម្បារយ៉ាងខ្លាំង។

ទោះជាយ៉ាងនេះក្តី ផ្អែកតាមការ​ចោទប្រកាន់​បង្ហាញ​ថា ​គាត់​បាន​ទៅ​តុ​ដែល​ស្ត្រី​នោះ​បាន​ដាក់​សម្ភារ​របស់​គាត់​រួម​ទាំង​ភេសជ្ជៈ​តែ​ពពុះ​ផង​ដែរ ។បន្ទាប់មក គាត់បានរំលាយថ្នាំដែលប្រើសម្រាប់ព្យាបាលបញ្ហាងាប់លិង្គក្នុងទឹកមួយចំនួន មុនពេលចាក់ល្បាយចូលទៅក្នុងតែពពុះភ្លាមៗ។​ ក្រោយ​ពី​ស្ត្រី​នោះ​បាន​ផឹក​រួច នាង​មាន​អារម្មណ៍​ក្រហាយ​ភ្នែក ហើយ​បាន​រក​ឃើញ​ម្សៅ​ពណ៌​ស​មួយ​នៅ​លើ​គម្រប​កែវជ័រ ។ ​ភ្លាមៗ​នាង​បាន​ប្តឹងទៅ​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន​លោក Kim ដោយ​ផ្អែក​លើ​វីដេអូ​ពីកាមេរ៉ា​សុវត្ថិភាព។

យ៉ាងណាមិញ ជនជាប់ចោទ Kim បានសារភាពចំពោះមុខប៉ូលិសថា គាត់បានទិញថ្នាំព្យាបាលបញ្ហាងាប់លិង្គតាមអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។ យោងតាមអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល ថ្នាំដែលលោកប្រើអាចបណ្តាលឲ្យឈឺក្បាល និងចង្អោរ ហើយជាថ្នាំពុលមានកម្រិតខ្លាំងប្រសិនបើប្រើលើសកម្រិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពុទ្ធសាសនបណ្ឌិត្យស្នើស៊ើបអង្កេត ក្រោយហាងល្បីមួយនៅថៃ យកព្រះកេសព្រះពុទ្ធច្នៃជាពែង​កាហ្វេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម