ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ចាប់ផ្ដើមដាកស្រ្តីឲ្យចូលបម្រើយោធាជាលើកដំបូង
ប្រទេសដាណឺម៉ាកបានប្រកាសផែនការពង្រីកការបំពេញកាតព្វកិច្ចយោធាដល់ស្ត្រីជាលើកដំបូង និងបង្កើនស្តង់ដារពេលវេលាបម្រើការផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១៤ ខែមីនា ។
រដ្ឋាភិបាលប្រទេសនេះគ្រោងនឹងចុះឈ្មោះស្ត្រីចូលបម្រើយោធា ចាប់ពីឆ្នាំ ២០២៦ ដោយធ្វើឲ្យវាក្លាយជាប្រទេសអឺរ៉ុបទី៣ រួមជាមួយន័រវេស និងស៊ុយអែត ដែលតម្រូវឲ្យស្ត្រីបម្រើយោធា ខណៈពេលវេលានៃការចូលបម្រើការក៏ត្រូវកែប្រែពី ៤ ខែទៅ ១១ ខែសម្រាប់ទាំងបុរស និងស្ត្រី ។
នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Metter Frederiksen បាននិយាយថា កំណែទម្រង់នេះ រដ្ឋាភិបាលកំពុងស្វែងរកការសម្រេចឲ្យបាន “សមភាពយេនឌ័រពេញលេញ” ។ លោកស្រីបន្ថែមថា កំណែទម្រង់នេះមិនមែនធ្វើដើម្បីចង់គាំទ្រសង្រ្គាមនោះទេ តែដោយសារតែចង់បញ្ចៀសសង្គ្រាម ខណៈភាពតានតឹងនៅអឺរ៉ុបបានកើនឡើង ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយលើអ៊ុយក្រែន ។
កាលពីឆ្នាំមុនមនុស្ស ៤,៧០០ នាក់បានចូលបម្រើយោធាដែលក្នុងនោះប្រហែល ២៥ ភាគរយជាស្ត្រី ខណៈកងកម្លាំងប្រដាប់អាវុធរបស់ដាណឺម៉ាកបច្ចុប្បន្នមានចំនួនបុគ្គលិកសកម្មប្រហែល ២០,០០០ នាក់ រួមទាំងទាហានអាជីពប្រហែល ៩,០០០ នាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ដាណឺម៉ាកក៏កំពុងបង្កើនការចំណាយយោធារបស់ខ្លួនពី ១.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បច្ចុប្បន្នទៅ ២ ភាគរយដោយបង្កើនថវិកាការពារជាតិរបស់ខ្លួនជិត ៦ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបំពេញតាមគោលដៅដែលកំណត់ដោយសម្ព័ន្ធយោធាណាតូ ។
គួរបញ្ជាក់ផងដែរថា ប្រទេសដាណឺម៉ាកគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែនដោយបានផ្តល់ជំនួយជាថវិកា និងសព្វាវុធទំនើបៗដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយថែមទាំងបានបណ្តុះបណ្តាលកងទ័ពអាកាសអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់