Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ទម្លាក់ដៃទិញអាវុធពីបរទេស ទោះកំពុងមានភាពតានតឹងក្នុង​តំបន់

បានផុស

នៅ

ការនាំចូលអាវុធរបស់វៀតណាមកាលពីឆ្នាំ ២០២៣ កន្លងទៅបានធ្លាក់ចុះដល់កម្រិតទាបមួយ ស្របពេលដែលប្រទេសនេះងាកចេញឆ្ងាយពីការផ្គត់ផ្គង់របស់រុស្ស៊ី ខណៈអ្នកជំនាញព្រមានថា វៀតណាមអាចនឹងរងហានិភ័យធ្ងន់ធ្ងរ ប្រសិនបើជម្លោះក្នុងតំបន់ផ្ទុះឡើង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១៤ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) បានឲ្យដឹងដែរថា កាលពីឆ្នាំមុន វៀតណាមមិនបានដាក់ចេញបទបញ្ជា ឬគម្រោងទិញអាវុធទំនើបថ្មីនោះទេ បើទោះបីជារដ្ឋាភិបាលទីក្រុងហាណូយមានគោលការណ៍បញ្ចេញថវិកាប្រមាណជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់មុខព្រួញលើការទិញអាវុធក៏ដោយ ។

ទិន្នន័យបង្ហាញទៀតថា ការនាំចូលអាវុធក្នុងឆ្នាំ ២០២៣ របស់វៀតណាម មានបរិមាណទាបបំផុតមិនធ្លាប់មានឡើយ ចាប់តាំងពីឆ្នាំ ២០០៧ មក ពោលខុសប្លែកខ្លាំងពីឆ្នាំ ២០២០ ដែលកំពុងផ្ទុះជំងឺរាតត្បាតកូវិដ ១៩ ទៅទៀត ដែលនៅពេលនោះ ឥណ្ឌាបានចែកចាយអាវុធយ៉ាងសម្បើមដៃដល់កងនាវាចរវៀតណាម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយជុំវិញមូលហេតុ​នៃ​ការ​ធ្លាក់ដៃទិញអាវុធចូលប្រទេសនោះទេ ប៉ុន្តែមន្ត្រីកំពូលម្នាក់ក្នុងក្រសួងការពារជាតិបានលួចបង្ហើបកាលពីខែមករាថា ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀងនាំចូលអាវុធជាច្រើននៅឯពិព័រណ៍យោធាកាលពីខែធ្នូ ឆ្នាំ២០២២ ។

ទោះយ៉ាងណា ក្រសួងការពារជាតិវៀតណាមមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយនោះទេ ដោយគ្រាន់តែលើកឡើងថា វៀតណាមកំពុងឈ្មុសឈ្មុលកែមុខមាត់ឧស្សាហកម្មយោធារបស់ខ្លួន ទោះមិនទាន់អាចផលិតអាវុធធំៗដូចជា យន្តហោះ ឬនាវាចម្បាំងក៏ដោយ ។

ទាក់ទិននឹងបញ្ហានេះទៀតសោត ទិន្នន័យរបស់ SIPRI បង្ហាញបន្ថែមថា រុស្សីដែលជាបងធំផ្តល់អាវុធរបស់វៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍ បានទម្លាក់ដៃនាំចេញសព្វាវុធជាសាកលរបស់ខ្លួនតាំងតែពីឆ្នាំមុនមក ហើយប្រទេសវៀតណាមសុខចិត្តចេញថ្លៃចំណាយទិញអាវុធរុស្ស៊ីដោយមិនបំពានលើទណ្ឌកម្មដែលដាក់ដោយអាមេរិក ខណៈអ៊ីស្រាអែល ដែលក៏ជាខ្នងបង្អែកលក់អាវុធធំទី ២ របស់វៀតណាមដែរនោះ ក៏មិនបានដឹកសព្វាវុធណាមួយដល់ទីក្រុងហាណូយផងដែរក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។

គួរបញ្ជាក់ថា វៀតណាមដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តកំពុងខ្វះសព្វាវុធទំនើបគ្រប់គ្រាន់ដើម្បីការពារខ្លួន ប្រសិនបើផ្ទុះ ក៏ដូចជាធ្លាក់ចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំណាមួយ ចំពេលមានភាពតានតឹងកំពុងក្ដៅរោលរាលរវាងចិន និងកោះតៃវ៉ាន់ ស្របពេលដែលក៏មានការប៉ះទង្គិចគ្នាជាញឹកញាប់ផងដែរនៅសមុទ្រចិនខាងត្បូងរវាងនាវាចិន និងនាវាមកពីមហាអំណាចក្នុងតំបន់ផ្សេងទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ឆ្នាំនេះ វៀតណាម ក៏ប៉ះអាកាសធាតុក្ដៅហួតហែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម