Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន អញ្ជើញទៅដល់ស្រុកកំណើត ក្រោយចាកចេញឆ្ងាយអស់​រយៈពេល ១៧ ឆ្នាំ

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានអញ្ជើញទៅដល់ខេត្តឈៀងម៉ៃដែលជាស្រុកកំណើតរបស់លោកហើយតាមយន្តហោះឯកជន ហើយនេះក៏ជាការហោះហើរជាលើកដំបូងរបស់លោកផងដែរ បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីខែមុន ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៤ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាក់ស៊ីន ដែលអមដំណើរដោយកូនស្រីពៅ ផេថងថាន ស៊ីណាវ៉ាត្រា និងស្វាមី រួមជាមួយកូនស្រីម្នាក់ទៀតគឺលោកស្រី ធីថាន បានអញ្ជើញទៅដល់ខេត្តឈៀងម៉ៃកាលពីវេលាម៉ោង ៩ និង ២៨ នាទីព្រឹក បន្ទាប់ពីរស់នៅឆ្ងាយស្រុកកំណើតអស់រយៈពេល ១៧ ឆ្នាំ ។

ក្នុងឯកសណ្ឋានអាវយឺតពណ៌ខៀវ និងស្លៀកខោខូវប៊យពណ៌ទឹកប៊ិច រួមជាមួយការយាមកាម និងត្រួតពិនិត្យសន្តិសុខយ៉ាងដិតដល់ពីសំណាក់ប៉ូលិស លោក ថាក់ស៊ីន ទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ ជាពិសេសលោក Phudit Insuwan ដែលជាអតីតសមាជិកសភានៃគណបក្សថៃស្រលាញ់ថៃបានថ្វាយព្រះពុទ្ធបដិមាមួយអង្គដើម្បីបង្ហាញការគោរពស្រលាញ់ដល់អតីតនាយករដ្ឋមន្ត្រីដ៏លេចធ្លោរូបនេះ ។

មុនហោះទៅដល់ស្រុកកំណើត អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះ រួមជាមួយក្រុមគ្រួសារក៏បានអញ្ជើញទៅទស្សនាប្រាសាទនៅទីក្រុងបាងកក និងចូលបន់ស្រន់សុំសេចក្ដីសុខនៅទីសក្ការៈស័ក្តិសិទ្ធិតាំងតែពីម៉ោង ៥ ព្រឹកមកម្ល៉េះ ខណៈនេះក៏ជាការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងរបស់លោកផងដែរ ចាប់តាំងពីត្រូវបានដោះលែងឲ្យមានសេរីភាពពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងលែងកាន់តំណែង ២ ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម