ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
កាសែត Bangkok Post បានចុះផ្សាយថា នាវាចម្បាំងថៃ HTMS Chonburi បានច្រឡំដៃបាញ់កាំភ្លើងធំចំនាវាមួយគ្រឿងឈ្មោះ HTMS Khirirat បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ និងមនុស្ស៣នាក់រងរបួស ដោយក្នុងនោះមានម្នាក់ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់។

រឿងហេតុនេះកើតឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា ខណៈនាវាកងទ័ពជើងទឹកថៃទាំងពីរ ឈប់សំចតនៅផែ Laem Thian ដែលជាមូលដ្ឋានទ័ពជើងទឹក Sattahip ក្នុងខេត្ត Chon Buri។
តាមការបញ្ជាក់ពីប្រភពដដែល, គ្រាប់កាំភ្លើងធំត្រូវបាញ់ចេញពីកាណុងខាងមុខរបស់នាវា HTMS Chonburi ហើយត្រូវចំផ្នែកខាងក្រោយនៃនាវា HTMS Khirirat។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ ក្រុមពន្លត់អគ្គិភ័យបានឆ្លើយតបយ៉ាងរហ័ស ដើម្បីគ្រប់គ្រងការឆាបឆេះនៅលើនាវាចម្បាំង។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងថៃ មិនបានបង្ហាញព័ត៌មានលម្អិតលើសពីនេះទេ ពាក់ព័ន្ធហេតុការណ៍ខាងលើ។
សូមបញ្ជាក់ថា នាវា HTMS Chonburi បានវិលត្រលប់ពីសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃពុធ ហើយបើកចូលមូលដ្ឋានវិញដើម្បីជួសជុល ព្រោះថា មានកាណុងកាំភ្លើងធំមួយ ដំណើរការខុសប្រក្រតី ហើយគ្រាប់ត្រូវជាប់គាំងនៅក្នុងកាណុងនៅឡើយ។
ក្នុងនាមជាកម្មសិទ្ធិរបស់កងនាវាចម្បាំងទី១ នៃទីបញ្ជាការកងនាវាចរ, HTMS Chonburi បានបម្រើការជាមួយកងទ័ពជើងទឹកថៃអស់រយៈពេលជាង៤០ឆ្នាំមកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ចេញច្បាប់តឹងអំឡុងបុណ្យសង្ក្រាន្ត អ្នកលក់ស្រាឲ្យមនុស្សអាយុក្រោម២០ឆ្នាំផឹក ក៏អាចមានទោស

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?