ព័ត៌មានអន្ដរជាតិ
Alibaba គ្រោងវិនិយោគ ១.១ ពាន់លានដុល្លារនៅ កូរ៉េខាងត្បូង
ក្រុមហ៊ុន Alibaba Group គ្រោងនឹងវិនិយោគចំនួន ១.១ ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកអាជីវកម្មនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ។

របាយការណ៍បាននិយាយថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនមួយនេះគ្រោងនឹងចំណាយប្រាក់ ២០០ លានដុល្លារនៅឆ្នាំនេះលើការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និង ១០០ លានដុល្លារដើម្បីជួយក្រុមហ៊ុនកូរ៉េខាងត្បូងខ្នាតតូច និងមធ្យមលក់ផលិតផលរបស់ពួកគេនៅក្រៅប្រទេស ។ ទោះយ៉ាងណា Alibaba មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ ។
កាលពីដើមខែនេះ អ្នកឃ្លាំមើលការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូងបាននិងកំពុងពិនិត្យមើលការអនុវត្តទិន្នន័យអ្នកប្រើប្រាស់នៃវេទិកាទិញទំនិញក្រៅប្រទេសសំខាន់ៗ រួមទាំង Aliexpress របស់ Alibaba ផងដែរ ។
គួរបញ្ជាក់ថា AliExpress ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba បានស្ថិតនៅក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសកូរ៉េខាងត្បូងជុំវិញការតវ៉ារបស់អ្នកប្រើប្រាស់ ។ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ AliExpress នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងទ្វេដងដល់ ៧.១៨ លាននាក់នៅក្នុងខែកុម្ភៈពី ៣.៣៦ លាននាក់ក្នុងឆ្នាំ ២០២២ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៧ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ