ព័ត៌មានអន្ដរជាតិ
EU អនុម័តច្បាប់ស្ដីពី AI ដែលនឹងហាមឃាត់កម្មវិធីរសើបមួយចំនួន
សភាសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះបានអនុម័តច្បាប់ស្តីពីបញ្ញាសប្បនិម្មិត ឬAI ជាមួយសំឡេងគាំទ្រច្រើនលើសលុបក្នុងការបោះឆ្នោតដែលធ្វើឡើងនាទីក្រុង Strasbourg ប្រទេសបារាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។

សភាអឺរ៉ុបបានអនុម័តច្បាប់ខាងលើនេះដោយមាន ៥២៣ សំឡេងគាំទ្រ ៤៦ សំឡេងប្រឆាំង និង ៤៩ អនុប្បវាទ ខណៈស្នងការសភាសហភាពអឺរ៉ុបផ្នែកទីផ្សារអន្តរជាតិ លោក Thierry Breton ក៏បានស្វាគមន៍ទៅលើលទ្ធផលអនុម័តនេះផងដែរ ដោយបានលើកឡើងថា “នៅពេលនេះ អឺរ៉ុបគឺស្ថិតក្នុងកម្រិតកំណត់ស្តង់ដារពិភពលោកមួយក្នុងវិស័យ AI” ។
ចំណែកច្បាប់ស្តីពីបញ្ញាសប្បនិម្មិត (AI) របស់សហភាពអឹរ៉ុបនេះផ្ដោតសំខាន់លើដំណោះស្រាយនៃហានិភ័យធំៗដែលអាចកើតចេញពីកម្មវិធី AI ។ ក្នុងអំណាចឥទ្ធិពលច្បាប់ថ្មីនេះ កម្មវិធី AI ធំៗមួយចំនួននឹងត្រូវហាមឃាត់ រួមមាន កម្មវិធីមធ្យោបាយកំណត់អត្តសញ្ញាណបុគ្គល និងប្តូររូបភាពមុខរបស់បុគ្គលណាមួយនៅក្នុងរូបភាពពីអ៊ីនធឺណិត ឬកាមេរ៉ា CCTV ដើម្បីកំណត់យកទិន្នន័យប្រើប្រាស់ជាដើម ។

បន្ថែមពីនោះច្បាប់អនុម័តថ្មីនេះនឹងហាមឃាត់លើកម្មវិធីកំណត់ដឹងទិន្នន័យបង្ហាញពីអារម្មណ៍នៅកន្លែងធ្វើការ ឬពីសាលា កម្មវិធីទស្សន៍ទាយគោលនយោបាយ ឬការរកពិន្ទុផ្សេងៗដែល Al បង្កើតឡើងមានសមត្ថភាពតាមដានសកម្មភាពអាកប្បកិរិយាមនុស្ស និងអាចត្រូវប្រើប្រាស់ជាការកេងប្រវ័ញ្ចលើចំណុចខ្សោយណាមួយរបស់មនុស្សផងដែរ ។
សម្រាប់ច្បាប់ស្តីពី AI នេះនឹងអាចចូលជាធរមានអនុវត្តចាប់ពីខែឧសភាខាងមុខ ដោយមានការចុះផ្សាយផ្លូវការក្នុងព្រឹត្តិបត្រផ្លូវការរបស់សហភាពអឺរ៉ុប ។ ច្បាប់ថ្មីនេះ នឹងអាចអនុវត្តពេញលេញបាននៅរយៈពេល ២ ឆ្នាំក្រោយ ដោយមានកាលកំណត់រយៈពេលលម្អិតទៅលើការហាមឃាត់លើទម្រង់នីមួយៗ ក្រមសីលធម៌ ក៏ដូចជាហានិភ័យជាក់លាក់មួយចំនួនធំ ៕

ដោយ៖ មាន រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត