ព័ត៌មានអន្ដរជាតិ
បុរសដែលដាក់សួតដែកទទួលមរណភាពហើយក្នុងវ័យ ៧៨ ឆ្នាំ
លោក Paul Alexander ជាបុរសដែលបានប្រើសួតដែកដើម្បីដកដង្ហើមអស់ជាច្រើនទស្សវត្ស បន្ទាប់ពីឆ្លងជំងឺស្វិតដៃជើងកាលពីកុមារភាព បានទទួលមរណភាពហើយក្នុងវ័យ ៧៨ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៤ ខែមីនានេះ ។
យោងតាមលោក Daniel Spinks ដែលជាមិត្តភ័ក្រ្តដ៏យូរលង់ម្នាក់របស់លោក Alexander បាននិយាយថា បុរសសួតដែករូបនេះបានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងអាយុ ៧៨ ឆ្នាំនៅមន្ទីរពេទ្យ Dallas ។ លោកបាននិយាយថា ថ្មីៗនេះ Alexander ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ប៉ុន្តែលោកមិនបានដឹងពីមូលហេតុពិតប្រាកដនៃការស្លាប់នេះនោះទេ ។
គួររំឭកថា Alexander ដែលជាបុរសសួតដែកបានទទួលការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោក បន្ទាប់ពីមានការផ្សព្វផ្សាយពីជីវីតដ៏លំបាក និងការតស៊ូរបស់គាត់រស់នៅក្នុងបំពង់សួតដែកដើម្បីដកដង្ហើម និងការបំផុសគំនិតវិជ្ជមានរបស់គាត់ដែលផ្ដល់ក្ដីសង្ឃឹមដល់ជនពិការផ្សេងទៀត ។
Alexander បានឆ្លងជំងឺស្វិតដៃជើងនៅឆ្នាំ ១៩៥២ នៅពេលគាត់មានអាយុ ៦ ឆ្នាំ ។ គាត់ខ្វិនតាំងពី ក ចុះក្រោម ហើយបានចាប់ផ្តើមប្រើសួតដែក ដែលជាបំពង់ស៊ីឡាំងរុំរាងកាយរបស់គាត់ ខណៈដែលសម្ពាធខ្យល់នៅក្នុងបន្ទប់ខ្យល់ចេញចូលពីសួត អាចធ្វើឲ្យគាត់អាចដកដង្ហើមរស់រានមានជីវិតបាន ។
បើទោះបីជាប់ក្នុងសួតដែក បន្ទាប់ពីកើតជំងឺស្វិតដៃជើងកាលពីកុមារភាព ប៉ុន្តែលោក Paul Alexander បានទទួលបានសញ្ញាបត្រច្បាប់ ទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច សរសេរសៀវភៅអំពីជីវិតរបស់គាត់ បង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបំផុសគំនិតមួយទាក់ទងនឹងទស្សនវិស័យវិជ្ជមានរបស់គាត់ទៅកាន់អ្នកតាមមដាននៅលើគណនី TikTok របស់គាត់ ។
គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងធ្លាប់ជាជំងឺដ៏គួរឲ្យខ្លាចបំផុតរបស់សហរដ្ឋអាមេរិក ខណៈមានអ្នកខ្វិនរាប់ពាន់ករណីផ្ទុះឡើងជារៀងរាល់ឆ្នាំ ។ ជំងឺនេះប៉ះពាល់ដល់កុមារជាចម្បង ប៉ុន្តែនៅឆ្នាំ ១៩៧៩ ជំងឺនេះត្រូវបានអាមេរិកប្រកាសលែងមានការរីករាលដាលទាំងស្រុង ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល