Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីចិនមួយរូប បាត់បង់ការស្តាប់ដោយសារទម្លាប់ពាក់កាសស្ដាប់ចម្រៀងរាល់យប់ អស់ពេល ២ ឆ្នាំ

បានផុស

នៅ

ជារឿងគួរឲ្យសោកស្តាយបំផុតសម្រាប់ស្រ្តីជនជាតិចិនម្នាក់ បានបាត់បង់នូវការស្ដាប់លើត្រចៀកខាងឆ្វេងរបស់នាងរហូតត្រូវតែប្រើឧបករណ៍ជំនួយការស្តាប់ មូលហេតុដ៏ធំបំផុតនោះគឺដោយសារតែនាងពាក់កាសស្តាប់តន្ត្រីរាល់យប់ អស់រយៈពេលជាង ២ឆ្នាំជាប់គ្នា។

យោងតាមប្រភព odditycentra បានចុះផ្សាយពីរឿងរ៉ាវទាំងនេះបានកើតឡើងចំពោះលោកស្រី Wang ជាលេខាក្រុមហ៊ុនមួយក្នុងខេត្ត Shandong ប្រទេសចិន ដែលបាត់បង់ការស្ដាប់នៅត្រចៀកខាងក្នុង មិនអាចដំណើរការស្ដាប់ឮគេនិយាយ នេះបណ្តាលឲ្យបាត់បង់ការស្តាប់ជាអចិន្ត្រៃនៅក្នុងត្រចៀកខាងឆ្វេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ ស្រ្តីដដែលរូបនេះបានសម្រេចទៅពេទ្យពិនិត្យនៅមន្ទីរពេទ្យ ក្រោយមក ទើបវេជ្ជបណ្ឌិតដែលបានធ្វើការវិនិច្ឆ័យបានចោទសួរទៅកាន់នាងថា តើនាងធ្លាប់រងរបួស ឬប៉ះពាល់នឹងសំឡេងខ្លាំងៗជាយូរណាស់មកហើយដែរឬទេ? អ្នកស្រី Wang បានឆ្លើយសំណួររបស់វេជ្ជបណ្ឌិតថា រឿងតែមួយគត់ដែលនាងគិតថាជាមូលហេតុនៃការបាត់បង់ការស្តាប់របស់នាងគឺការពាក់កាសស្តាប់តន្ត្រីរៀងរាល់យប់មុនពេលចូលគេង។

គាត់បាននិយាយប្រាប់គ្រូពេទ្យថា “ពេលខ្ញុំរៀននៅសកលវិទ្យាល័យ ខ្ញុំ​ចូលចិត្ត​ស្តាប់​ភ្លេង​ដើម្បី​លួង​ខ្ញុំ​ឲ្យ​គេង​លក់។ ពេល​ដាក់​កាស​ចូល​គេង​ភ្លាម ខ្ញុំបានស្តាប់រហូតដល់ព្រឹក។ ខ្ញុំ​ធ្វើ​បែប​នេះ​រហូត​ក្លាយ​ជា​ទម្លាប់​ប្រហែល​២​ឆ្នាំ”។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត Li Tao ប្រធានផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យបានប្រាប់ពីករណីលោកស្រី Wang ថា មូលហេតុនៃការបាត់បង់ការស្តាប់របស់នាងគឺវា​ប្រហែល​ជា​ដោយសារ​នាង​បាន​ស្តាប់​តន្ត្រី​រាល់​យប់​មុន​ចូល​គេង​ជា​យូរ​មក​ហើយ​។ ទោះបីជាវាមិនខ្លាំងក៏ដោយ ប៉ុន្តែត្រចៀកត្រូវតែទទួលសំឡេងក្នុងរយៈពេលយូរ។ វាអាចបណ្តាលឲ្យកោសិកាសរសៃប្រសាទដែលចាប់សញ្ញាសំឡេងកាន់តែយ៉ាប់យ៉ឺន។ ជាសំណាងល្អ នៅក្នុងករណីរបស់លោកស្រី Wang ការបាត់បង់ការស្តាប់របស់នាងគឺនៅម្ខាងប៉ុណ្ណោះ​ ហើយរោគសញ្ញានៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ការស្តាប់អាចត្រូវបានស្តារឡើងវិញដោយប្រើឧបករណ៍ស្តាប់ជួយយិតយោង។

យ៉ាងណាមិញ រឿងរ៉ាវរបស់ស្រ្តីឈ្មោះ Wang បានរីករាលដាលនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ហើយកំពុងត្រូវបានចាត់ទុកជារឿងមួយគួរប្រុងប្រយ័ត្នដោយយុវវ័យដែលនិយមស្ដាប់តន្រ្តីជារៀងរាល់ថ្ងៃណិងរយៈពេលយូរ។ វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​មនុស្ស​អនុវត្ត​តាម​គោលការណ៍ទាំង​បី ដើម្បី​បញ្ចៀស​បញ្ហា​ស្រដៀង​គ្នា​នេ។ ជាពិសេសកុំ​ពាក់​កាស ឬ​ស្តាប់​តន្ត្រី​ខ្លាំង​លើសពី ៦០ នាទី និង នៅពេលប្រើឧបករណ៍អេឡិចត្រូនិកលេងសំឡេង សូមព្យាយាមរក្សាកម្រិតសំឡេងឲ្យនៅក្រោម ៦០ ភាគរយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនស្លាប់ អ្នកនិពន្ធចិនដ៏ល្បីម្នាក់ ផ្ដាំចុងក្រោយថា កុំរវល់ធ្វើការរហូតភ្លេចថែសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម