ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុក ៦០ នាក់ស្លាប់បាត់បង់ជីវិតនៅសមុទ្រមេឌីទែរ៉ាណេ
អ្នកនៅរស់រានមានជីវិតពីការជួយសង្គ្រោះបានឲ្យដឹងថា យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ៦០ នាក់បានស្លាប់បាត់បង់ជីវិតក្នុងសមុទ្រមេឌីទែរ៉ាណេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែ មីនានេះ ។

អ្នកនៅរស់រានមានជីវិតទាំងនោះមានចំនួន ២៥ នាក់ ហើយត្រូវបានស្រង់ឡើងដោយនាវា Ocean Viking ដែលជានាវាដំណើរការដោយក្រុមមនុស្សធម៌ SOS Mediterranee រួមជាមួយនឹងជនចំណាកស្រុកជាង ២០០ នាក់ផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះពីទូក ២ ផ្សេងទៀត ។
នាវានេះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Ancona ប្រហែល ៤ ថ្ងៃទៀតទើបដល់ ប៉ុន្តែក្រុមការងារបានស្នើសុំឲ្យចតនៅកំពង់ផែណាដែលកាន់តែជិត ព្រោះជនចំណាលស្រុកដែលនៅលើទូកកំពុងត្រូវការជំនួយជាអាហារ និងទឹកជាបន្ទាន់ ។

យោងតាមជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះបាននិយាយទៀតថា ពួកគេបានចេញដំណើរពីទីក្រុង Zawiya នៅលើឆ្នេរសមុទ្រលីប៊ី បន្ទាប់ពីចេញដំណើរបាន ៣ ថ្ងៃម៉ាស៊ីនទូកបានខូច ធ្វើឲ្យទូកអណ្តែតទាំងដែលគ្មានអាហារ និង ទឹក ហើយជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារស្លាប់ ដោយសារការខ្សោះជាតិទឹក និងស្រេកឃ្លាន ខណៈអ្នកនៅរស់រានមានជីវិត ស្ថិតក្នុងស្ថានភាពសុខភាពខ្សោយ ហើយកំពុងស្ថិតនៅក្រោមការថែទាំសុខភាព ។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានឲ្យដឹងថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលជនចំណាកស្រុកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា ពោលមានមនុស្សយ៉ាងហោចណាស់ ៨,៥៦៥ នាក់បានស្លាប់នៅលើផ្លូវធ្វើចំណាកស្រុកនៅទូទាំងពិភពលោក ខណៈមកដល់ពេលនេះជនចំណាកស្រុក ៣០០ នាក់ហើយដែលបានស្លាប់នៅឆ្នាំនេះ គឺស្ទើរតែដូចគ្នាទៅនឹងឆ្នាំមុន ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ