Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានទូត រុស្ស៊ី ប្រចាំនៅ អាមេរិក ទទួលសារគំរាមទាក់ទងការបោះឆ្នោត

បានផុស

នៅ

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានទទួលការគំរាមកំហែងជាច្រើនលើកច្រើនសារទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនៅក្នុងសប្ដាហ៍នេះ ។ នេះបើយោងតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត Anatoly Antonov និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃ១៤ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Antonov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងទទួលការហៅទូរស័ព្ទមកគំរាម និងបង្កហេតុជាច្រើន ។ យើងដឹងថា មានផែនការ ក៏ដូចជាសកម្មភាពប្រឆាំងរុស្ស៊ី ទាំងនៅជុំវិញស្ថានទូត និងស្ថានកុងស៊ុលរបស់យើង ហើយអាចនឹងមានការប៉ុនប៉ងចូលស្ថានទូតរបស់យើងផងដែរ ប៉ុន្តែវាមិនរំខានជាដុំកំភួនអ្វីនោះទេ គ្រាន់តែធ្វើឲ្យយើងខូចអារម្មណ៍តែប៉ុណ្ណោះ” ។

ប្រទេសរុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី ៨ រយៈពេល ៣ ថ្ងៃ ពោលនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះ ស្របពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ស្ទើរតែប្រាកដក្នុងចិត្ត ១០០ ភាគរយទៅហើយថានឹងឈ្នះការបោះឆ្នោតនេះ ខណៈលោកក៏កំពុងឈ្មុសឈ្មុលរកអាណត្តិទី ៥ របស់ខ្លួនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់រុស្ស៊ី លោក Maksut Shadayev បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា ក្រៅពីការហៅទូរស័ព្ទមកសម្លុតគំរាមស្ថានទូតរបស់យើង យើងដឹងថា ពួក Hacker ក៏ត្រៀមចិត្តត្រៀមកាយវាយប្រហារខ្នាតធំមកលើហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធបោះឆ្នោតតាមអនឡាញរបស់យើងផងដែរ ។

ទន្ទឹមនោះ ការគំរាមកំហែងនេះកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន ចេញសារគំរាមដល់សហរដ្ឋអាមេរិកថាបាននិងកំពុងចិញ្ចឹមចិត្តជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ហើយលោកថែមទាំងបានព្រមានទៀតថា រាល់ការប៉ុនប៉ងណាមួយរបស់មហាអំណាចបរទេសដើម្បីលូកលាន់ក្នុងការបោះឆ្នោតមួយនេះនឹងចាត់ទុកថាជា “ទង្វើរំលោភបំពាន” ។

គួរបញ្ជាក់ថា រុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ៤ រូបក្នុងនោះរួមមាន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មកពីគណបក្សរួបរួមរុស្ស៊ី, លោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រួសៗពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រុស្ស៊ី ខណៈលោក ពូទីន សង្ឃឹមឈ្នះយ៉ាងផុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្រោយ​បាត់​បង់​ទាំងសភា និងសេតវិមាន លោកស្រី កាម៉ាឡា ហារីស ទំនងដាក់​ខ្លួន​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នយោបាយ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នករស់នៅសង្កាត់ចោមចៅ២ ក្រុងភ្នំពេញ ត្រូវរង្វាន់ ១២៥លានរៀល ពីខារ៉ាបាវ

ព័ត៌មានជាតិ១១ នាទីutes មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក នេត សាវឿន៖ ឆ្នាំនេះ ការនាំគ្រឿងញៀនចូលកម្ពុជាមានការកើនឡើងជាងឆ្នាំមុន តែបង្ក្រាបបានទាន់ពេល ដោយរឹបអូសបានជាង១១តោន

សន្តិសុខសង្គម៣០ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ បន្តស្ថាបនាផ្លូវបេ​តុង​ជូនពលរដ្ឋមួយខ្សែទៀត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នក​លេង​ TikTok​ ត្រូវ​រថភ្លើង​បុក​ស្លាប់​ ពេលថត​​មាតិកា​លើ​ស្ពាន​​ផ្លូវ​រថភ្លើង​​​

កីឡា១០ ម៉ោង មុន

ទឹក​ចិត្ត​​ម្តាយ​របស់​អ្នក​ចាំទី​ វីរៈ ដារ៉ា បាន​ធ្វើ​ឲ្យ​មហាជន​រំជួលចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម