ព័ត៌មានអន្ដរជាតិ
ពលរដ្ឋនៅហ្គាហ្សា ២០ នាក់ស្លាប់ក្នុងការបាញ់ផ្លោង ខណៈកំពុងរង់ចាំយកស្បៀងអាហារ
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០ នាក់ត្រូវបានសម្លាប់ និង ១៥៥ នាក់បានរងរបួសនៅក្នុងការបាញ់ផ្លោងកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់របស់សារពត៌មាន CNN នៅថ្ងៃទី១៥ ខែមីនានេះ ។

យោងតាមសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា តំបន់នោះត្រូវបានបាញ់បោះដោយកងរថក្រោះ ហើយបណ្ដាលឲ្យនុស្សរាប់សិបនាក់បានស្លាប់ និងរបួស ខណៈពលរដ្ឋកំពុងរង់ចាំជំនួយមនុស្សធម៌ដើម្បីបំពេញការស្រេកឃ្លានរបស់ពួកគេ ។
ចំណែកក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង ដោយសារជនរង្គ្រោះនៅតែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងអ្នកខ្លះស្លាប់នៅតាមផ្លូវ ស្របពេលមន្ទីរពេទ្យក្នុងតំបន់ក៏កំពុងខ្វះកម្លាំងពេទ្យ ក៏ដូចជាសម្ភារៈព្យាបាលជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលនៅហ្គាហ្សា លោក Mahmoud Basal បានចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធថាមិនបានធ្វើសកម្មភាពវាយប្រហារនេះនោះទេ ។
គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានរងទុក្ខវេទនា ដោយសារភ្លើងសង្គ្រាមជាយូរមកហើយ ហើយពេលនេះបែរជាមកត្រូវជួបគ្រោះទុរ្ភិក្សបន្ថែមទៀត ខណៈសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀតកំពុងស្វះស្វែងរកមធ្យោបាយផ្ដល់ជំនួយទាំងតាមអាកាស និងផ្លូវទឹក ៕

អត្ថបទ ៖ ប៊ុន សុភាព

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល