Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កើតការវាយប្រហារតាមអនឡាញជាង ១,៨០០ ករណី

បានផុស

នៅ

គិត​មក​ទល់​នឹង​ឆ្នាំ​ ២០២៤ ​នេះ ករណី​វាយ​ប្រហារ​តាម​បច្ចេកវិទ្យា​បាន​កើត​ឡើង​ប្រមាណ​ ១,៨១២ ​ករណី​នៅ​ប្រទេស​វៀត​ណាម ។ យ៉ាង​ណា​មិញ​ ចំនួន​នេះ​គឺ​ធ្លាក់​ចុះ​ប្រមាណ ​៣៨ ភាគរយ បើ​ធៀប​នឹង​ទិន្នន័យ​​ចាប់​ពី​ខែមករា​ដល់​ខែ​មីនា​​ ក្នុងឆ្នាំ ​២០២៣ ​កន្លង​ទៅ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ VietNam News នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៤​នេះ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​​​ពី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​​វៀត​ណាម​​​បាន​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​សន្តិសុខ​បច្ចេកវិទ្យា​ និងព័ត៌មាន​វិទ្យា​ ទទួល​បាន​ប្រាក់​​ចំណូល​​ប្រមាណ​ ៨០៤​ ពាន់​លាន​ដុង​ ស្មើ​នឹង ​៣២,៥០០ ​ដុល្លារ​ដែល​ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កើន​ឡើង​ប្រមាណ ​៤៦.៨ ភាគរយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នា​ពាក់​កណ្តាល​ឆមាស​​​ឆ្នាំ ​២០២៤ ​នេះ ក្រសួង​ខាង​លើ​នឹង​អភិវឌ្ឍ​​ចេញ​ផ្សាយ​​សៀវភៅ​ណែ​នាំ​​ស្តី​ពី​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព​បច្ចេក​វិទ្យា​តាម​​កម្រិត ក្នុង​ទិស​ដៅ​បញ្ជ្រាប​​ចំណេះ​ដឹង​ព័ត៌មាន​សន្តិសុខ​បច្ចេក​វិទ្យា​ទៅ​ដល់​គ្រប់​ស្ថាប័ន​​រដ្ឋ និង​ថ្នាក់​មូលដ្ឋាន​ ។

​ឯកសារ​​នេះក៏​ស្រប​នឹង​ទិស​ដៅ​អភិវឌ្ឍ​មន្រ្តី​ក្នុង​វិស័យ​បច្ចេកវិទ្យា​​សម្រាប់​អនុវត្ត​គម្រោង​​ទិន្នន័យ​​ផែន​ការ​ប្រជាជន​ ដោយ​​មាន​​កំណែ​ទម្រង់​លើ​​ផ្នែក​អត្តសញ្ញាណ​កម្ម​​​អេឡិចត្រូនិក ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​បញ្ជាក់​​ទម្រង់​អេឡិចត្រូនិក​​សម្រាប់​ឆ្នាំ​២០២២-២០២៥ និង​ទិស​ដៅ​​ឆ្នាំ​ ២០៣០​ ក្រោម​ឈ្មោះ​កម្មវិធី​​ Project 06 ។

ឯកសារ​នេះ​ក៏​នឹង​ក្លាយ​ជា​របាយការណ៍​សម្រាប់​ដាក់​ជូន​នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​​ក្នុង​ការ​អនុវត្ត​​យុទ្ធសាស្រ្ត​​សន្តិសុខ​​​សុវត្ថិភាព​បច្ចេកវិទ្យា​ជាតិ​នា​ចុង​ឆ្នាំ​ ២០២៤​ ក៏​ដូច​ជា​ទិស​ដៅ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ផ្នែក​វិស័យ​បច្ចេកវិទ្យា​ពី​ឆ្នាំ ​២០២២​ ដល់​ឆ្នាំ ​២០២៥ ហើយក្រសួង​គមនាគមន៍​ខាង​លើ​គ្រោង​នឹង​បញ្ចប់​ និង​ដាក់​ជូន​រដ្ឋាភិបាល​របស់​ខ្លួន​នូវ​​កម្មវិធី​ព្រាង​នៃ​ការ​ចុះ​ហត្ថលេខា​អេឡិចត្រូនិក ក៏​ដូច​និតិវិធី​បញ្ជាក់​​​​ផ្តល់​សិទ្ធិ​​ផ្លូវ​ការ​តាម​អេឡិចត្រូនិក​ផង​ដែរ​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម