Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីដែលត្រូវគេបាញ់ក្នុងបាតុកម្មមីយ៉ាន់ម៉ា ទទួលមរណភាពហើយ

បានផុស

នៅ

ស្ត្រីអាយុ២០ឆ្នាំម្នាក់ បានក្លាយជាបាតុករដំបូងបំផុតដែលស្លាប់នៅក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីនាងត្រូវបានបាញ់ចំក្បាល។

នាង Mya Thwe Thwe Khaing បានរងរបួសកាលពីសប្តាហ៍មុន នៅពេលប៉ូលិសព្យាយាមបំបែកក្រុមអ្នកតវ៉ាដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។

ក្រុមសិទិ្ធមនុស្សបាននិយាយថា មុខរបួសរបស់នាងគឺត្រូវគ្រាប់កាំភ្លើងពិតមួយគ្រាប់។ នាងបានទទួលរងរបួសក្បាលធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យក្នុងរដ្ឋធានី ណៃពិដោ បានបញ្ជាក់ពីការស្លាប់របស់នាងនៅម៉ោង១១:០០ (ម៉ោងក្នុងស្រុក)។ ព័ត៌មានលម្អិតបន្ថែមទៀត នឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។

អាជ្ញាធរនិយាយថា ពួកគេនឹងស៊ើបអង្កេតលើករណីនេះ។

Image result for Woman shot during anti myanmar coup protests dies

នាង Mya Thwe Thwe Khaing ដែលឈានចូលវ័យ២០ឆ្នាំបន្ទាប់ពីត្រូវគេបាញ់ បានស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចាប់តាំងពីនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី៩ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ការតវ៉ានៅស្ថានីយ៍រថភ្លើងមីយ៉ាន់ម៉ា ប្រែក្លាយទៅជាអំពើហិង្សា

ចុចអាន៖ ចិន ចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមនិងជំរុញ មីយ៉ាន់ម៉ាឲ្យដោះស្រាយការខ្វែងគំនិត គ្នាខាងនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២៩ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ៣៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ៤២ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

Sokha Hotels

ព័ត៌មានពេញនិយម