Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីនឹងផ្តល់ជំនួយមនុស្សធម៌ ជាលើកទី៣ របស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា

បានផុស

នៅ

ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅថ្ងៃសុក្រ ទី១៥ ឋែមីនា នេះថា ប្រទេសសិង្ហបុរីនឹងផ្តល់ជំនួយមនុស្សធម៌លើកទី៣ របស់ខ្លួនសម្រាប់តំបន់ហ្គាហ្សា តាមរយៈប្រទេសហ្ស៊កដានី។

រូបថតដោយ÷ MINDEF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក Vivian Balakrishnan នឹងធ្វើទស្សនកិច្ចការងារទៅកាន់ទីក្រុង Amman ប្រទេសហ្សកដានី ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដើម្បីប្រគល់ជំនួយក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលហ្សកដានី។ ហើយកងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) នឹងដាក់ពង្រាយ យន្តហោះ A330 Multi-Role Tanker Tanker Transport (MRTT) និងយន្តហោះដឹកជញ្ជូន C-130 សម្រាប់បេសកកម្មនេះ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធហ្សកដានីផងដែរ ។

រូបថតដោយ÷ MINDEF

បើយោងតាមក្រសួងការពារជាតិ (MINDEF) បាននិយាយនៅថ្ងៃសុក្រនេះថា មជ្ឈមណ្ឌលជំនួយមនុស្សធម៌ក្នុងតំបន់ Changi និងមជ្ឈមណ្ឌលសម្របសម្រួលគ្រោះមហន្តរាយ (RHCC) របស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួល និងបង្រួបបង្រួមការរួមចំណែកនៃការផ្គត់ផ្គង់ជំនួយមនុស្សធម៌ពីទីភ្នាក់ងារនានារួមមាន SAF, ក្រសួងសុខាភិបាល (MOH) និងអង្គការមិនមែនរដ្ឋាភិបាល Relief Singapore ។

ជាមួយគ្នានេះផងដែរ MFA បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Balakrishnan គឺបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរបស់សិង្ហបុរីជាមួយដៃគូនៅមជ្ឈិមបូព៌ា ដែលបានអនុញ្ញាតឱ្យសិង្ហបុរីមានឱកាសផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ។

រូបថតដោយ÷ MINDEF

ប្រភពបានឱ្យដឹងទៀតថា លោក Balakrishnan នឹងជួបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតាលោក Sheikh Mohammed Bin Abdulrahman Al Thani ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសស្ថានភាពនៅហ្គាហ្សា ។

MFA បានបន្ថែមថា “កាតាកំពុងដើរតួយ៉ាងសំខាន់ជាមួយដៃគូក្នុងតំបន់ផ្សេងទៀតក្នុងការស្វែងរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង” ។ ហើយទន្ទឹមគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក៏បានសរសេរទៅកាន់ស្តេចហ្ស៊កដានី Abdullah II ដើម្បីបង្ហាញពីការដឹងគុណរបស់រដ្ឋាភិបាលសិង្ហបុរីចំពោះរដ្ឋាភិបាលហ្ស៊កដានីសម្រាប់ការសម្របសម្រួលការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។ ក្នុងនោះលោក Lee បាននិយាយថា សិង្ហបុរីនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយជនស៊ីវិលនៅហ្គាហ្សា ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម