ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ៣ រូបជួបជុំគ្នានៅស្រុកកំណើតលោក ថាក់ស៊ីន
នាយករដ្ឋមន្ត្រីថៃចំនួន ៣ រូបក្នុងនោះមានលោក សេដ្ឋា ថាវីស៊ីន ដែលកំពុងកាន់អំណាច រួមជាមួយអតីតនាយករដ្ឋមន្ត្រី ២ រូបទៀតគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោក ស៊ុមឆៃ វង់សាវ៉ាត កាលពីថ្ងៃសុក្របានជួបជុំគ្នាទទួលទានអាហារពេលល្ងាចដ៏មានអត្ថន័យនៅក្នុងទីក្រុងឈៀងម៉ៃដែលជាស្រុកកំណើតរបស់លោក ថាក់ស៊ីន ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៥ ខែមីនាបានឲ្យដឹងថា នេះជាអាហារពេលល្ងាចប្រជុំដោយនាយករដ្ឋមន្ត្រីជើងខ្លាំងទាំង ៣ រូប ស្របពេលដែលលោក ថាក់ស៊ីន បានហោះទៅលេងស្រុកកំណើតដើម្បីទៅគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់លោក បន្ទាប់ពីចាកចេញឆ្ងាយអស់ពីរយៈពេល ១៧ ឆ្នាំ ។
ភ្លាមៗបន្ទាប់ពីហោះត្រឡប់ចូលក្នុងស្រុកវិញកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទពុករលួយ និងរំលោភអំណាច ប៉ុន្តែលោកបានចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅក្នុងពន្ធនាគារ ពោលលោកត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែបញ្ហាសុខភាព ។
អតីតនាយករដ្ឋមន្ត្រីដ៏មានឈ្មោះបោះសំឡេងវ័យ ៧៤ ឆ្នាំរូបនេះបានស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ ថ្ងៃ ដោយសារតែមានជំងឺជាច្រើនមុខ មុនពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីសប្តាហ៍មុន បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ។
ចំណែកលោក សេដ្ឋា ដែលកំពុងកាន់អំណាចបាននិយាយថា លោកបន្តស្នាក់នៅក្នុងទីក្រុងឈៀងម៉ៃ រហូតដល់ថ្ងៃចន្ទ ទី១៨ ខែមីនាដើម្បីសង្កេតមើលបញ្ហាខ្យល់ពុល PM 2.5 និងរឿងភ្លើងឆេះព្រៃ ហើយក៏ស្កាត់ជួបលោក ថាក់ស៊ីន តែម្ដង ខណៈជាបន្តបន្ទាប់មកលោកនាកយករដ្ឋមន្ត្រីទី ៣០ រូបនេះនឹងអញ្ជើញទៅខេត្ត Payao នារសៀលថ្ងៃចន្ទ ហើយរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ។
ដោយឡែកលោក ស៊ុមឆៃ វង់សាវ៉ាត ដែលធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០០៨ ក៏មានវត្តមាននៅក្នុងការទទួលទានអាហារពេលល្ងាចនោះផងដែរ ដោយសារតែលោកគឺជាប្អូនថ្លៃរបស់លោក ថាក់ស៊ីន បន្ទាប់ពីបានរៀបការជាមួយលោកស្រី Yaowapa ។ អាណត្តិរបស់លោក ស៊ុមឆៃ ត្រូវបានរង្គោះរង្គើដោយភាពចលាចលនយោបាយ និងការតវ៉ាពីសំណាក់សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD) ដែលត្រូវបានគេស្គាល់ថាជា ‘ក្រុមអាវលឿង’ ។
ទោះយ៉ាងណា អាណត្តិរបស់លោក ស៊ុមឆៃ ក៏ឈានដល់ថ្ងៃអវសាន នៅពេលដែលតុលាការធម្មនុញ្ញបានចេញសេចក្ដីរំលាយគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សកាន់អំណាច និងគណបក្សចម្រុះចំនួន ២ ផ្សេងទៀតពីបទក្លែងបន្លំការបោះឆ្នោតដែលនាំទៅដល់ការដកលោកចេញពីតំណែងតែម្ដង ។
គួរបញ្ជាក់ថា ការទទួលទានអាហារនាពេលនេះគឺជាការជួបប្រជុំជើងខ្លាំងដ៏កម្រមួយ ដោយសារតែនាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតនាយករដ្ឋមន្ត្រី ២ រូបទៀតសុទ្ធសឹងតែមេដឹកនាំខ្នងក្រាស់ ជាពិសេសប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន ចាប់តាំងពីរជ្ជកាលដឹកនាំប្រទេសនាឆ្នាំ ២០០១ មក ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅការិយាល័យផ្ទាល់នោះទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ