Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

បានផុស

នៅ

ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ប្រទេស​ស្កុត​ឡែន​ថ្មី​ៗ​នេះ​​បាន​បង្ហាញ​នូវ​​​ការ​រក​ឃើញ​​ហ្វូស៊ីល​​ចម្លែក​មួយ​ មាន​អាយុកាល ​២៤០ ​លាន​ឆ្នាំ ដែល​មាន​សណ្ឋាន​ដូច​សត្វ​នាគ​ចិន ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​សហរដ្ឋអាមេរិក​ ABC News

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ដដែល​ ក្រុម​​អ្នក​វិទ្យាសាស្រ្ត​អន្តរ​ជាតិ​​ពី​សារមន្ទីរ​ជាតិ​ស្កុត​ឡែន បាន​បង្ហាញ​ពី​ការ​​រក​ឃើញ​ហ្វូស៊ីល​​នេះ​នៅ​ក្នុង​ខេត្ត​ Guizhou ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដោយ​មាន​ឈ្មោះ​វិទ្យាសាស្រ្ត​​ថា Dinocephalosaurus ដែល​​ចាត់​ជា​ល្មូន​​រូប​រាង​វែង​នៅ​ក្នុង​ទឹក​ ដែល​គេ​អាច​សម្គាល់​ថា​វា​ស្ថិត​ក្នុង​សម័យ​កាល​​ដាយណូស័រ​ Triassic មាន​អាយុ​កាល​​ប្រហែល ​២៤០ ​លាន​ឆ្នាំ​ ។

​បើ​តាម​ការ​ប្រកាស​របស់​អ្នក​វិទ្យាសាស្រ្ត​​បានឲ្យដឹងថា ”វា​មាន​ឆ្អឹង​កង​ ក ​៣២ ​គ្រាប់ដែល​​ជា​ប្រភេទ​ Dinocephalosaurus  ក​វែង​ ជា​ល្មូន​ចម្លែក​មួយ​ក្នុង​ចំណាត់​ថ្នាក់​វិទ្យាសាស្រ្ត​​ល្មូន​​ក្នុង​សម័យ​ដាយ​ណូស័រ​” ។

យ៉ាង​ណា​មិញ​ ទម្រាំ​បាន​​ការ​ប្រកាស​ពី​ការ​រក​ឃើញ​ខាង​លើ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ពី​ស្កុត​ឡែន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​ចិន​បាន​សិក្សា​រួម​គ្នា​លើ​ហ្វូស៊ីល​នេះ អស់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​ ដើម្បី​វិភាគ​​សរុប​ជា​ហ្វូ​ស៊ីល​រួម​បាន​ នៅ​ឯ​វិទ្យាស្ថាន​​សិក្សា​ពី​ប្រភេទ​ឆ្អឹង​​​ នា​ឯ​ក្រុង​ប៉េកាំង ។

ដោយឡែកបើ​តាម​ការ​លើក​ឡើង​របស់​សាស្រ្តាចារ្យ Li Chun មកពីវិទ្យាស្ថាន​សិក្សា​ពី​ប្រភេទ​ឆ្អឹង​ខាង​លើបានបញ្ជាក់ថា “នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​អន្តរជាតិ​ ដែល​ធ្វើ​ការ​រួម​គ្នា​រវាង​សហការី​​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​អឺរ៉ុប​ផ្សេង​ទៀត​ ដែល​រក​ឃើញ​នូវ​គំរូ​​ឆ្អឹងថ្មី នៅ​ឯ​​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ចិន​ ហើយ​នឹង​បង្កើត​នូវ​ចំណេះ​ដឹង​ថ្មី​ទៀត​អំពី​សត្វ​​ក្នុង​យុគសម័យអតីត” ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម