ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ប្រាប់ អ៊ីរ៉ង់ ថា ត្រឹម អ៊ីស្រាអែល ខ្លួនច្បាំងតែម្នាក់ឯងក៏បាន
ក្រុមហេសបូឡាដែលជាចលនាតស៊ូប្រដាប់អាវុធដ៏មានសក្តានុពលរបស់ប្រទេសលីបង់បានបង្ហើបប្រាប់ទៅដល់សម្ព័ន្ធមិត្តអ៊ីរ៉ង់ថា ត្រឹមអ៊ីស្រាអែលមួយ ក្រុមហេសបូឡាប្រយុទ្ធតែម្នាក់ឯងក៏បានដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ ។

មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah បានប្រាប់មេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Esmail Qaani អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងបេរូតកាលពីខែកុម្ភៈថា លោកមិនចង់ឃើញអ៊ីរ៉ង់រលាកភ្លើងសង្គ្រាមជាមួយអ៊ីស្រាអែល ឬជាមួយសហរដ្ឋអាមេរិកនោះទេ ហើយក្រុមប្រដាប់អាវុធមួយនេះ ច្បាំងតែម្នាក់ឯងក៏បាន ។
ក្នុងភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរយៈពេល ៥ ខែកន្លងមកនេះ ក្រុមហេសបូឡាដែលជាសត្រូវស្ម័គ្រស្លាប់ជាមួយអ៊ីស្រាអែលបានបង្ហាញការគាំទ្រស្ទើរតែពេញទីទៅដល់ក្រុមហាម៉ាស រួមទាំងការបាញ់ផ្លោងគ្រាប់រ៉ុកកែតឆ្លងកាត់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ខណៈសង្គ្រាមបែកផ្កាភ្លើងនេះទាញពលរដ្ឋរាប់ម៉ឺននាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅខាងព្រំដែនលីបង់ ។

ស្របពេលជាមួយគ្នានេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានឆក់ជីវិតអ្នកចម្បាំងរបស់ក្រុមហេសបូឡាជាង ២០០ នាក់ និងជនស៊ីវិលជាង ៥០ នាក់នៅក្នុងប្រទេសលីបង់ ខណៈដែលការបាញ់បោះពីសំណាក់លីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលក៏បានសម្លាប់កម្លាំងទ័ពអ៊ីស្រាអែលរាប់សិបនាក់ និងជនស៊ីវិល ៦ នាក់ផងដែរ ។
ទន្ទឹមនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការបាញ់បោះប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក៏កំពុងហក់ឡើងកម្ដៅក្នុងកម្រិតខ្លាំងក្លាមិនធ្លាប់មានងដែរ ហើយអាចនឹងឈានដល់ក្ដីភ័យព្រួយថា អំពើហិង្សាអាចត្រឡប់ក្រោយ និងលើសពីការគ្រប់គ្រង ទោះបីជាអ្នកចរចាសម្រេចបានបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់សារព័ត៌មាន The Times of Israel កាលពីខែកុម្ភៈថា អ៊ីស្រាអែលគ្រោងនឹងបង្កើនការវាយសង្គ្រុបដើម្បីកម្ចាត់ក្រុមអ្នកចម្បាំងហេសបូឡាចេញពីព្រំដែនឲ្យអស់ជាដាច់ខាតក្នុងករណីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាកើតមានជាផ្លូវការមែន ។
ដោយឡែកក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើលីបង់រលាកភ្លើងសង្គ្រាមជាមួយអ៊ីស្រាអែលដែរនោះ ក្រុមហេសបូឡានឹងធ្លាក់កម្លាំងទ្រង់ទ្រាយធំ ហើយច្បាស់ណាស់ថា អ៊ីរ៉ង់នឹងលូកដៃចូលជួយក្រុមប្រដាប់អាវុធលីបង់មួយនេះ ស្របពេលដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏ជាសត្រូវជាមួយអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅការិយាល័យផ្ទាល់នោះទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត