Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ដឹកដៃកូនស្រី ទៅមើលសមយុទ្ធ ផ្គើនអាមេរិក

បានផុស

នៅ

កាសែត Rodong Sinmun បានចុះផ្សាយកាលពីថ្ងៃសៅរ៍ទី១៦ខែមីនាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកដៃកូនស្រី ទៅពិនិត្យមើលសមយុទ្ធឆ័ត្រយោង ហើយនេះគឺជាលើកទីបួនហើយ ក្នុងរយៈពេលពីរសប្តាហ៍ ដែលលោកគីម ចុះទៅពិនិត្យសមយុទ្ធយោធាដោយផ្ទាល់ ក្នុងអ្វីត្រូវគេអះអាងថា ជាទង្វើ​ផ្គើន​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថត​មួយ​សន្លឹក​បាន​បង្ហាញ ​កូន​ស្រី​របស់​លោក គីម ឆ្លុះកែវយឹតមើលសមយុទ្ធ​ ដែល​មាន​ការចូលរួម​ពី​ទាហាន​លោត​ពីលើ​យន្តហោះ​ដឹកជញ្ជូន ចុះ​លើ​ទីតាំងរបស់​សត្រូវ។

ក្នុងអំឡុងពេលចុះពិនិត្យសមយុទ្ធនោះដែរ លោក គីម ក៏បានសរសើរយោធាកូរ៉េខាងជើង ដែលហ៊ានប្តូរជីវិត ដើម្បីសុភមង្គលរបស់ប្រជាជន។

(រូបថត៖ KCNA)

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ក៏រាយការណ៍ដែរថា វត្តមានលោក គីម និងកូនស្រី នាពេលនេះ ហាក់មានបំណងចង់បញ្ចុះបញ្ចូលប្រជាជន ឲ្យទទួលស្គាល់កូនស្រីថាជាអ្នកស្នងតំណែងរបស់គាត់។

មុននេះ នៅក្នុងសមយុទ្ធកងរថក្រោះកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក គីម ថែមទាំងចូលបើករថក្រោះដោយផ្ទាល់យ៉ាងកម្រ ហើយអះអាងថា នេះគឺជារថក្រោះដែលទំនើបជាងគេបំផុតលើពិភពលោកទៀតផង។

(រូបថត៖ KCNA)

ទោះបីជាយ៉ាងណាក៏ដោយ លោក គីម មិនបានបញ្ជាក់ច្បាស់ៗថាតើ រថក្រោះនេះ មានសមត្ថភាពខ្លាំងកម្រិតណានោះទេ។

សមយុទ្ធរបស់កូរ៉េខាងជើងនេះ កើតឡើងចំពេលសត្រូវគឺកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ទើបបញ្ចប់យោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ បានឡើងកម្តៅខ្លាំងកាលពីឆ្នាំមុន ចំ​ពេល​​ទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមិនដកដៃ។ តាមពិតទៅ សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្រឃើញ! លោក គីម ចូលបើករថក្រោះដែលខ្លួនអួតថា ទំនើបបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម