ព័ត៌មានអន្ដរជាតិ
ថៃ ក្តៅសឹងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ៧៣ឆ្នាំ
ព្រះអាទិត្យបានបញ្ចេញកម្តៅដូចដុតភ្លើង បណ្តាលឲ្យប្រទេសថៃ ត្រូវរងគ្រោះដោយអាកាសធាតុក្តៅ ខណៈសីតុណ្ហភាពហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តរយៈពេល៧៣ឆ្នាំ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងនៅថ្ងៃអាទិត្យទី១៧ខែមីនាថា ខេត្ត Mae Hong Son, Uttaradit, Sukhothai, Tak និង Udon Thani នឹងក្លាយជាខេត្តក្តៅបំផុតចំនួន៥ក្នុងឆ្នាំ២០២៤ ពោលគឺសីតុណ្ហភាពនឹងឡើងដល់ ៤៤អង្សាសេឬខ្ពស់ជាងនេះទៅទៀត។
លោក Seree Supratid នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit ប្រាប់ទៅ Bangkok Post ថា ទីតាំងក្តៅបំផុត គឺជាតំបន់ខ្ពង់រាប Mae Hong Son, Tak និង Lampang ដែលជាកន្លែងមានការកាប់បំផ្លាញព្រៃឈើធំធេង ដោយសីតុណ្ហភាពនៅទីនោះនឹងឈានដល់ចន្លោះ ៤៤.៦ ទៅ ៤៤.៩ អង្សាសេ។

ស្របពេលជាមួយគ្នានោះដែរ បើយោងតាមមន្ត្រីជាន់ខ្ពស់ TMD, អាកាសធាតុដ៏ក្ដៅគគុកនៅឆ្នាំនេះ គឺបណ្តាលមកពីឥទ្ធិពល El Nino ដែលកំពុងវាយប្រហារពាសពេញពិភពលោក ដោយបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ក្នុងកំណត់ត្រាថ្មីៗ។
កាលពីខែមុន អ្នកជំនាញបរិស្ថានសមុទ្រ លោក Thon Thamrongnawasawat ក៏បានព្រមានដែរថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។

សូមបញ្ជាក់ El Nino គឺត្រូវបានបង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។
បាតុភូតធម្មជាតិនេះ តែងតែកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃក្តៅខ្លាំង! សប្តាហ៍នេះ សីតុណ្ហភាព នឹងកើនលើស ៥០អង្សាសេ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច