ព័ត៌មានអន្ដរជាតិ
កើតការវាយប្រហារនិងផ្ទុះបាតុកម្ម នៅថ្ងៃបោះឆ្នោតរុស្ស៊ី
ថ្ងៃអាទិត្យទី១៧ខែមីនា គឺជាថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ខណៈទីក្រុងមូស្គូ ចោទអ៊ុយក្រែនថា បើកការវាយប្រហារតាមអាកាស ដើម្បីព្យាយាមបំផ្លាញដំណើរការបោះឆ្នោត។ នេះបើតាមការចុះផ្សាយរបស់ Reuters។
តាមការបញ្ជាក់ពីមន្ត្រីរុស្ស៊ី, ជាងពាក់កណ្តាលនៃអ្នកមានសិទ្ធិបោះឆ្នោត បានទៅបោះរួចហើយត្រឹមថ្ងៃទី២ នៃការបោះឆ្នោតដែលមានរយៈពេល៣ថ្ងៃ។
ការអំឡុងការបោះឆ្នោតនេះដែរ គេឃើញមានបាតុកម្មខ្លះៗ ហើយកាលពីថ្ងៃសៅរ៍ លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់ទីក្រុងកៀវថា ព្យាយាមរំខានដល់ការបោះឆ្នោតជាមួយនឹងការវាយប្រហារដោយ ដ្រូននិងមីស៊ីលក្នុងប្រទេសរុស្ស៊ី និងនៅលើទឹកដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក អតីតប្រធានាធិបតី Dmitry Medvedev បានហៅក្រុមបាតុករថាជាជនក្បត់ ព្រោះថា ពួកគេព្យាយាមដុតការិយាល័យបោះឆ្នោត និងចាក់ថ្នាំពណ៌ ចូលទៅក្នុងធុងសន្លឹកឆ្នោត។
មកដល់ព្រឹកថ្ងៃអាទិត្យ តាមសេចក្តីរាយការណ៍របស់មន្ត្រីរុស្ស៊ីក្នុង, កងកម្លាំងទីក្រុងកៀវ នៅតែបន្តវាយប្រហារ លើទឹកដីរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែនគឺ Belgorod និង Kursk ហើយការបាញ់មីស៊ីលរបស់អ៊ុយក្រែន បានសម្លាប់មនុស្ស២នាក់ ចំណែកដ្រូន បានបាញ់បំផ្ទុះរោងចក្រចម្រាញ់ប្រេងមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិននិយាយអ្វីទាំងអស់ ពាក់ព័ន្ធការវាយប្រហារនោះ ប៉ុន្តែលោកបានថ្លែងអំណរគុណដល់កងកម្លាំងយោធា និងចារបុរស សម្រាប់ប្រតិបត្តិការថ្មីរបស់អ៊ុយក្រែន។ លើសពីនេះ ទីក្រុងកៀវ ចាត់ទុកការបោះឆ្នោតដែលធ្វើឡើងនៅផ្នែកខ្លះនៃទឹកដីរបស់ខ្លួនដែលគ្រប់គ្រងដោយរុស្ស៊ី ថា “ខុសច្បាប់ និងមោឃៈ”។
សូមបញ្ជាក់ ប្រជាជនរុស្ស៊ីជាង១១៤លាននាក់ មានសិទ្ធិបោះឆ្នោត រួមទាំងនៅក្នុងតំបន់អ៊ុយក្រែនចំនួន៤ ដែលទីក្រុងមូស្គូកាត់យកផងដែរ ខណៈក្រុមអ្នកវិភាគហ៊ានធានាថា លោកពូទីន មានភាគរយឈ្នះច្រើនបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅ ការិយាល័យផ្ទាល់នោះទេ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន